ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ ក្រុមកងកម្លាំងអវកាស រុស្ស៊ី នឹងត្រូវប្រើប្រាស់ដើម្បីជម្លៀសពលរដ្ឋរុស្ស៊ី ដែលជាប់គាំងនៅចិន

មូស្គូ៖ លោក  Dmitry Peskov បាននិយាយថាយន្តហោះរបស់កងកំលាំងអាកាសរុស្ស៊ី នឹងចូលរួមក្នុងការនាំជនជាតិរុស្ស៊ី ពីខេត្តនានារបស់ប្រទេសចិន ដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុត ពីមេរោគរលាកផ្លូវដង្ហើម កូរ៉ូណាវីរុស ចាប់ផ្តើមនៅថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរ បស់លោក Peskovថា «តាមបទបញ្ជារបស់ប្រធានាធិបតីរុស្ស៊ី និងអគ្គមេបញ្ជាការកំពូល នៃកងកំលាំងប្រដាប់អាវុធ លោកវ្ល៉ាឌីមៀពូទីន យន្ដហោះនៃកងទ័ពអាកាសរុស្ស៊ី នឹងត្រូវចូលរួមក្នុងការជម្លៀសជនជាតិរុស្ស៊ី ចេញពីតំបន់របស់ចិន ដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវីរុសនេះ។ យន្ដហោះនឹងចាប់ផ្តើមអនុវត្តការហោះហើរនៅល្ងាចថ្ងៃនេះ»។

មួយថ្ងៃមុនការិយាល័យ ការបរទេសចក្រភពអង់គ្លេសបាននិយាយថា យន្ដហោះមួយគ្រឿង បានជម្លៀសប្រជាជនអង់គ្លេសចំនួន ៨៣ នាក់ និងជនជាតិបរទេសចំនួន ២៧ នាក់ចេញពីទីក្រុងវូហាន របស់ប្រទេសចិន ដែលជាចំណុចកណ្តាល នៃការផ្ទុះវីរុសថ្មី ដែលបានសម្លាប់មនុស្សអស់ចំនួន ២៥៩នាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top