ព័ត៌មានអន្តរជាតិ

ជប៉ុនស្វះស្វែង ទប់ស្កាត់ការប៉ះពាល់ដល់សេដ្ឋកិច្ច បណ្ដាលពីវីរុសថ្មី និងដាក់ប្រើវិធានការ ថ្មីជាធរមាន

បរទេស៖ ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍  បានធ្វើសកម្មភាពដើម្បីទប់ស្កាត់មិនឲ្យ មានផលប៉ះពាល់សេដ្ឋកិច្ច បណ្ដាលមកពីការផ្ទុះឡើងនៃកូរ៉ូណាវីរុស ដែលកើតមានដំបូងក្នុងប្រទេសចិន ស្របពេលដែលវិធាការដ៏តឹងរឹងថ្មី ដែលមានគោលដៅប្រឆាំងការរីករាលដាលនៃវីរុសនេះ រួមទាំងការផ្តោតគោលដៅ លើភ្ញៀវទេសចរបរទេសផងនោះ បានដាក់ឲ្យអនុវត្តជាធរមាន។ 

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្ស៊ូ អាបេ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បាននិយាយប្រាប់កិច្ចប្រជុំ នៃក្រុមការងាររដ្ឋាភិបាល ដែលសម្របសម្រួលលើការឆ្លើយតប របស់ប្រទេសជប៉ុនចំពោះវីរុសថ្មី ឲ្យបង្កើតវិធានការនានា ដែលមានគោលដៅបន្ធូរបន្ថយផលប៉ះពាល់ពីការផ្ទុះរីករាលដាលពីវីរុស ទៅលើសេដ្ឋកិច្ចរបស់ជប៉ុន។ 

គួរបញ្ជាក់ថា ប្រទេសជប៉ុន បានបញ្ជាក់ការឆ្លងកូរ៉ូណាវីរុសចំនួន១៧ករណី កាលពីថ្ងៃសុក្រ ដោយរួមមានករណីខ្លះមិនមានបង្ហាញរោគសញ្ញា ហើយមនុស្សម្នាក់ក្នុងចំណោមករណីថ្មីបំផុតនេះ គឺជាមគ្គុទេសលើរថយន្តក្រុង ដែលធ្វើការងារលើរថយន្តទេសចរណ៍សម្រាប់ភ្ញៀវមកពីប្រទេសចិន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top