ព័ត៌មានអន្តរជាតិ

មនុស្សស្លាប់កើនដល់ ៤២៥នាក់ ដោយសារជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណា នៅចិន

បរទេសៈ កម្មាធិការសុខាភិបាលរដ្ឋចិន បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ចំនួនមនុស្សសរុប ដែលឆ្លងជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មីនៅប្រទេសចិន បានកើនឡើងដល់ ២០.៤៣៨ នាក់ និងបណ្តាលឱ្យមានអ្នកស្លាប់ កើនដល់ ៤២៥ នាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមគណៈកម្មាធិការសុខភាពរដ្ឋចិនថា គិតត្រឹមពាក់កណ្តាលអធា្រត្រថ្ងៃទី៣កុម្ភៈ គណៈកម្មាធិការសុខភាពរដ្ឋ បានទទួលព័ត៌មានពីខេត្តចំនួន ៣១ ដែលមានប្រហែល ២០.៤៣៨ ករណី នៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសប្រភេទថ្មី ត្រូវបានគេបញ្ជាក់ ដែលក្នុងនោះមាន ២.៧៨៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ, អ្នកជំងឺ ៤២៥ នាក់បានស្លាប់ និង ៦៣២ នាក់បានជាសះស្បើយ និងត្រូវបានគេអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ។

មុននេះគណៈកម្មាធិការសុខាភិបាល ក្នុងតំបន់បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារមេរោគឆ្លងថ្មី នៅក្នុងខេត្តហ៊ូប៉ីរបស់ប្រទេសចិន បានកើនឡើងដល់ ៤១៤ នាក់ដោយមានមនុស្សជាង ១៣.៥២២ នាក់បានឆ្លងវីរុសនេះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top