ព័ត៌មានអន្តរជាតិ

រុស្ស៊ីនៅតែមានក្តីព្រួយបារម្ភ ពីការវាយប្រហារ របស់ពួកសកម្មប្រយុទ្ធក្នុងតំបន់ Idlib

បរទេស៖ វិមានក្រឹមឡាំង តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួននៅតែមានក្តីព្រួយបារម្ភ អំពីការវាយប្រហារ ដោយពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់ Idlib ប្រទេសស៊ីរី ជាទីដែលកងកម្លាំងតួកគីនិងស៊ីរី បានប៉ះទង្គិចគ្នា ក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា ប្រទេសតួកគីនឹងបន្តធ្វើការសងសឹក ក្រោយគ្រាប់ផ្លោងរបស់រដ្ឋាភិបាលស៊ីរី សម្លាប់កងទ័ព៤នាក់របស់ខ្លួន និងធ្វើឲ្យរងរបួស៩នាក់ ហើយប្រទេសរុស្ស៊ី គឺជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់រដ្ឋាភិបាលស៊ីរី។

យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយកាសែត Us News នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានមានប្រសាសន៍យ៉ាងដូច្នេះថា “យើងនៅតែ មានក្តីព្រួយបារម្ភ ចំពោះសកម្មភាព របស់ក្រុមពួកសកម្មប្រយុទ្ធ នៅក្នុងតំបន់ Idlib !ប្រទេសស៊ីរី”៕ ប្រែសម្រួល៖ប៉ាង កុង

To Top