ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង ស្វះស្វែងបំបាត់ អំពើពុករលួយ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានមានប្រសាសន៍ថា គោលដៅនៃរដ្ឋាភិបាលរបស់លោក គឺការលុបបំបាត់អំពើពុករលួយ និងនាំឲ្យប្រទេសកូរ៉េខាងត្បូង ចូលទៅក្នុងលំដាប់ប្រទេសកំពូល មានអំពើពុករលួយតិចបំផុតទាំង២ នៅលើពិភពលោក។

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Newsis បានចេញនូវសេចក្តីរាយការណ៍មួយ កាលពីថ្ងៃពុធថា លោក មូន ជេអ៊ីន បានថ្លែងយ៉ាងដូច្នោះ នៅក្នុងអំឡុងជួបជាមួយលោកស្រី Huguette Labelle ជាអគ្គនាយិការនៃក្រុមជំនុំប្រឹក្សា ប្រឆាំងអំពើពុករលួយអន្តរជាតិ។

គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៩ ប្រទេសកូរ៉េខាងត្បូង ជាប់លំដាប់ថ្នាក់លេខ៣៩ ក្នុងចំណោមប្រទេសចំនួន១៨០ គឺបានប្រសើរឡើងពីលេខ៤៥ ក្នុងឆ្នាំ២០១៨ និងលេខ៥១ក្នុងឆ្នាំ២០១៧ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសកូរ៉េខាងជើង បានជាប់លំដាប់លេខ១៧២ នៅក្នុងឆ្នាំ២០១៩ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top