ព័ត៌មានអន្តរជាតិ

ចិន នឹងបន្ធូរបន្ថយពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញពីអាមេរិក

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា ប្រទេសចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ចិន នឹងកាត់បន្ថយការគិតពន្ធគយ ដែលមានទឹកប្រាក់ ៧៥ពាន់លានដុល្លារ សម្រាប់ការនាំចូលទំនិញរបស់អាមេរិក គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ។ រយៈពេល១ខែ ក្រោយពីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោន បានចុះហត្ថលេខាផ្អាកការ ធ្វើសង្គ្រាមពាណិជ្ជកម្មនឹងគ្នា ។

ក្រុមប្រឹក្សារដ្ឋទទួលបន្ទុកជា គណៈកម្មាធិការពន្ធគយ បានឲ្យដឹងថា ការកាត់បន្ថយ នឹងត្រូវដាក់បញ្ចូលទៅក្នុងកម្រិតមួយស្មើនឹង ៥ភាគរយ និង១០ភាគរយដែលត្រូវបានស្នើឡើង លើសពីទំនិញលើសពី ១.៧០០មុខ នៅក្នុងខែកញ្ញាកន្លងមកនេះ ។

គួរបញ្ជាក់ថា ប្រទេសចិន និងសហរដ្ឋអាមេរិក បានចុះហត្ថលេខារួមគ្នានៅក្នុងខែមករា លើកិច្ចព្រមព្រៀងមួយដែលឲ្យទម្លាក់ចុះ នូវភាពតានតឹងនៅក្នុងសង្គ្រាម ពាណិជ្ជកម្មរបស់ពួកគេ ជាមួយគ្នានេះដែរ ក្រុងប៉េកាំង បានឯកភាពដើម្បីទិញយកទំនិញបន្ថែម ដែលមានទឹកប្រាក់ ២០០ពាន់លានដុល្លារ ពីសហរដ្ឋអាមេរិក ក្នុងរយៈពេល ២ឆ្នាំខាងមុខ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top