ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ផ្តល់សេចក្តីលម្អិត លើទីតាំងអ៊ីរ៉ង់ ស្ថិតក្រោមការឃ្លាំមើល របស់ក្រុមឃ្លាំមើល នុយក្លេអ៊ែ អង្គការសហប្រជាជាតិ

បរទេស ៖ ដោយផ្តល់នូវសេចក្តីលម្អិតថ្មី ស្តីពីទីតាំងនានា សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធថា ទីតាំងមួយក្នុងចំណោមទីតាំង ចំនួន៣ក្នុងប្រទេសអ៊ីរ៉ង់ ដែលក្រុមឃ្លាំមើល នុយក្លេអ៊ែអង្គការ សហប្រជាជាតិនិយាយថា ខ្លួនមានក្តីសង្ស័យកើនឡើងថា ទីក្រុងតេអេរ៉ង់បរាជ័យ ក្នុងការឆ្លើយតប អាចនឹងមានស្តុក សារធាតុអ៊ុយរ៉ានីញ៉ូម។

ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ ឃ្លាំមើលកិច្ចព្រមព្រៀង នុយក្លេអ៊ែ ដែលបានធ្វើឡើង ជាមួយមហាអំណាចធំ កាលពីសប្ដាហ៍មុន បានថ្កោលទោសទីក្រុងតេអេរ៉ង់ កាលពីសប្ដាហ៍មុន ចំពោះការបរាជ័យមិនឆ្លើយតបចំពោះសំនួរ ស្តីពីសកម្មភាពនុយក្លេអ៊ែ ដែលមានចាប់តាំងពីដើម ទសវត្សឆ្នាំ២០០០មក នៅទីតាំងចំនួន៣កន្លែង និងចំពោះការបដិសេធមិនឲ្យមន្ត្រីជំនាញត្រួតពិនិត្យ ចូលទៅកន្លែងចំនួនពីរ ក្នុងចំណោមកន្លែងទាំងនោះ ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់នានា និងទីភ្នាក់ងារថាមពលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ ជឿជាក់ថា ប្រទេសអ៊ីរ៉ង់ មានកម្មវិធី អាវុធនុយក្លេអ៊ែសម្ងាត់ ដែលហាមឃាត់ នៅក្នុងឆ្នាំ២០០៣ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង

To Top