ព័ត៌មានអន្តរជាតិ

អ្នកជំងឺកូវីដ១៩ ចំនួន ៥០៤នាក់ទៀត បន្តជាសះស្បើយ នាំឱ្យអ្នក ជាសះស្បើយ នៅចិន សរុបកើនដល់ ៧២.២៤៤ នាក់

ប៉េកាំង៖ យោងតាមគណៈកម្មការ សុខភាពជាតិ បានឱ្យដឹងថា អ្នកជំងឺសរុបចំនួន ៥០៤ នាក់ដែលមានជំងឺ រលាកសួតធ្ងន់ធ្ងរបង្កឡើង ដោយវីរុសកូរូណា ឬកូវីដ១៩ បានបញ្ជូនចេញពីមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍ នៅចិនដីគោក បន្ទាប់ពីបានជាសះស្បើយ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា គណៈកម្មការបាននិយាយ នៅក្នុងរបាយការណ៍ ប្រចាំថ្ងៃរបស់ខ្លួន នៅថ្ងៃអាទិត្យថា អ្នកជំងឺសរុបទាំងអស់ ៧២.២៤៤ នាក់ត្រូវបានបញ្ជូនចេញ ពីមន្ទីរពេទ្យ បន្ទាប់ពីបានជា សះស្បើយកាលពីល្ងាចថ្ងៃសៅរ៍។

សូមជម្រាបថា គិតមកត្រឹមថ្ងៃសៅរ៍ ករណីឆ្លងវីរុសកូវីដ១៩ គឺ ចំនួន ៨១.០៥៤ ត្រូវបានគេរាយការណ៍ នៅលើដីគោកហើយមនុស្ស ៣.២៦១ នាក់ បានស្លាប់ ដោយសារជំងឺនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top