ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល ផ្លោងចូលសមុទ្រ

បរទេស ៖ អគ្គេសេនាធិការចម្រុះ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសកូរ៉េខាងជើង បានបាញ់គ្រាប់មិនប្រាកដ អត្តសញ្ញាតិច បំផុតមួយគ្រាប់ ចូលទៅក្នុងសមុទ្រ នៅក្បែរតំបន់ឆ្នេរ ភាគខាងកើត តែក្រសួងការពារជាតិ ជប៉ុនរាយការណ៍ថា វាហាក់ជាមីស៊ីលផ្លោង ។

ក្រសួងការពារជាតិជប៉ុន បាននិយាយប្រាប់ថា មីស៊ីលនោះ មិនបានធ្លាក់ចូលក្នុងទឹកដីជប៉ុន ឬក៏តំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ជប៉ុនទេ ប៉ុន្តែនឹងបន្តប្រឹងប្រែងប្រមូល វិភាគនិងពិនិត្យមើលព័ត៌មានបន្ថែម ហើយប្រសិនបើត្រូវបញ្ជាក់បានថា ជាមីស៊ីលផ្លោងនោះ វានឹងជាការបាញ់មីស៊ីលលើកទី៤ នៅក្នុងខែនេះ ស្របពេលដែលកងទ័ពកូរ៉េខាងជើង ធ្វើសមយុទ្ធយោធាកំពុងតែប្រព្រឹត្តទៅ។

ផ្ទាំងពាណិជ្ជកម្ម

គួរបញ្ជាក់ថា ការបាញ់តេស្តមីស៊ីល កាលមុន គឺនៅថ្ងៃទី២១ ខែមីនា ហើយដោយផ្អែកលើរូបថតផ្តល់ឲ្យដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង អ្នកវិភាគបានកត់សម្គាល់ឃើញអត្តសញ្ញាណ អាវុធនោះថា ជាមីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយខ្លី ឈ្មោះ KN-24៕
ប្រែសម្រួល៖ប៉ាង កុង

To Top