ព័ត៌មានអន្តរជាតិ

G-20 ប្តេជ្ញាចាត់វិធានការបន្ទាន់​ ដើម្បីធានាលំហូរនៃការផ្គត់ផ្គង់ វេជ្ជសាស្រ្ត​ លេីជំងឺរាតត្បាត កូវីដ-១៩

តូក្យូ៖​ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មមកពីក្រុមសេដ្ឋកិច្ចធំ ៗ ចំនួន ២០ ហៅកាត់ថា​ (G-20) បានប្តេជ្ញាចាត់វិធានការបន្ទាន់​ ដើម្បីធានាលំហូរនៃការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តឆ្លងកាត់ព្រំដែន​ និងបានព្រមព្រៀងថាវិធានការណ៍បន្ទាន់ណាមួយដើម្បីដោះស្រាយជំងឺរាតត្បាតកូវីដ-១៩​ គួរតែជៀសវាងការរំខានដល់សង្វាក់ផ្គត់ផ្គង់។

 នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ​ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីការប្រាស្រ័យទាក់ទងគ្នាបន្ទាន់រដ្ឋមន្ត្រីនានាបានឲ្យដឹងថាពួកគេកំពុងធ្វើការដើម្បីធានានូវការបន្តការផ្គត់ផ្គង់វេជ្ជសាស្ត្រផលិតផលកសិកម្មសំខាន់ៗ​ និងទំនិញចាំបាច់ដទៃទៀតដើម្បីទ្រទ្រង់សុខភាពប្រជាជនរបស់ពួកគេ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា“ ស្របនឹងតម្រូវការជាតិ​ យើងនឹងចាត់វិធានការចាំបាច់ជាបន្ទាន់ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មទំនិញសំខាន់ៗទាំងនោះ” ។

 រដ្ឋមន្រ្តីក៏បានឯកភាពគ្នាផងដែរ​ ដើម្បីការពារប្រឆាំងនឹងការឡើងថ្លៃ​ និងការតំឡើងថ្លៃដោយមិនសមហេតុផល​ ដើម្បីធានាបាននូវភាពអាចរកបាន​  និងលទ្ធភាពនៃការផ្គត់ផ្គង់ឱសថ​ និងឱសថចាំបាច់៕ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×