ព័ត៌មានអន្តរជាតិ

WHO គ្រោងចំណាយទឹកប្រាក់ជិត​ ១លានដុល្លារ​ ដេីម្បីជួយដល់កូរ៉េខាងជេីង​ ប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ-១៩

សេអ៊ូល៖​ ទិន្នន័យបានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃពុធនេះថាអង្គការសុខភាពពិភពលោក​ WHO នឹងចំណាយថវិកាចំនួន ៩០ម៉ឺនដុល្លារ​ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង​ ក្នុងការការពារការផ្ទុះឡើងនៃវីរុសឆ្លងកូវីដ-១៩។ 

 យោងតាមទិន្នន័យដែលបានចុះផ្សាយនៅលើគេហទំព័រនៃការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) អង្គការសុខភាពពិភពលោក​ នឹងចំណាយថវិកាសម្រាប់សកម្មភាពឆ្លើយតបនឹងជំងឺកូវីដ- ១៩ នៅក្នុងប្រទេសកូរ៉េខាងជើង។

វេបសាយបានបង្ហាញថា​ ថវិកាទាំងនេះត្រូវបានផ្តល់ទៅឱ្យទីភ្នាក់ងារតាមរយៈមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ដែលជាផ្នែកមួយនៃការឆ្លើយតបចំពោះសកម្មភាពដំបូងចំពោះការផ្ទុកវីរុសនេះ៕ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×