ព័ត៌មានអន្តរជាតិ

រដ្ឋបាលលោក ត្រាំ ប្តេជ្ញាដកខ្លួនចេញ ពីសន្ធិសញ្ញាកាត់បន្ថយ ហានិភ័យសង្គ្រាម

បរទេស ៖ រដ្ឋបាលរបស់លោក ត្រាំ តាមសេចក្តីរាយការណ៍ បានប្តេជ្ញាដកខ្លួនចេញ ពីសន្ធិសញ្ញាមាន អាយុកាល២៨ឆ្នាំ ដែលធ្វើឡើងក្នុងគោល បំណងកាត់បន្ថយហានិភ័យ នៃសង្គ្រាមដោយចៃដន្យ រវាងលោកខាងលិច និងប្រទេសរុស្ស៊ី ដោយអនុញ្ញាតឲ្យមាន ការហោះហើរយន្តហោះចារកម្ម ពីលើទឹកដីរបស់គ្នា ទៅវិញទៅមក ។

បើទោះជាមានការផ្ទុះឆ្លង នៃវីរុសកូរ៉ូណា ដែលធ្វើឲ្យខកខានដល់កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខជាតិ ទាំងស្រុង ស្តីពីសន្ធិសញ្ញាជើងមេឃបើក ចំហក៏ដោយ ក៏រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Mark Esper និងរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo បានព្រមព្រៀងគ្នា ដាក់ដំណើរការ ដកសហរដ្ឋអាមេរិកចេញ នេះបើយោងតាមប្រភព ដែលដឹងពីគម្រោងរដ្ឋបាលអាមេរិក ។

គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News សហរដ្ឋអាមេរិក ធ្លាប់បានតវ៉ា ស្តីពីអ្វីដែលខ្លួននិយាយថា រុស្ស៊ីបំពានសន្ធិសញ្ញាដែលបានចុះហត្ថលេខា ក្នុងឆ្នាំ១៩៩២ និងដាក់ចូលប្រើជាធរមាន ចាប់តាំងពីឆ្នាំ២០០២មក ៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top