ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបញ្ជូន ទៅសង្គ្រោះបន្ទាន់ ក្រោយឆ្លងជំងឺកូវីដ១៩ ដោយប្រគល់តួនាទី ដឹកនំាបណ្តោះអាសន្ន ដល់រដ្ឋមន្ត្រីការបរទេស

ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ថា លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងបន្ទប់ពិសេសមួយ នៅមន្ទីរពេទ្យ St Thomas’ Hospital នៅភាគកណ្តាលក្រុងឡុងដ៏ កាលពីថ្ងៃអាទិត្យ ក្រោយពីលោកប្រធានាធិបតី បានបង្ហាញរោគសញ្ញា ជំងឺបង្កដោយវីរុសកូរ៉ូណា ក្នុងនោះរាប់បញ្ចូលទាំង មានអាការៈក្តៅខ្លួនខ្លំាងអស់រយៈពេលជាង១០ថ្ងៃមកហើយ ។

គាត់ គឺជាបុគ្គលម្នាក់ ដែលមានប្រវត្តិល្បីល្បាញ ក្នុងនាមជាមេដឹកនាំពិភពលោក ដែលបានឆ្លងជំងឺ ដែលបានឆ្លងរាលដាលយ៉ាងរហ័សនៅទូទាំងពិភពលោក ។

ផ្ទាំងពាណិជ្ជកម្ម

ខុទ្ទកាល័យរបស់គាត់បានឲ្យដឹងថា ស្ថានភាពរបស់គាត់ឆាប់រហ័សណាស់ តែក្នុងរយៈពេល ជាង២៤ម៉ោងប៉ុណ្ណោះ ហើយគាត់ត្រូវបានគេបញ្ជូនចូលបន្ទប់សង្គ្រោះបន្ទាន់ នៅអង្គភាពថែទាំសុខភាព ដែលជាកន្លែងសម្រាប់ដាក់អ្នកជំងឺធ្ងន់ធ្ងរបំផុត ដើម្បីព្យាបាល ។ ទោះបីជាយ៉ាងនេះក្តី គាត់បានទទួលការដាក់អុកស៊ីសែន ។

ខុទ្ទកាល័យបានបន្ថែមថា “លោកនាយករដ្ឋមន្ត្រី បានស្នើឲ្យលោករដ្ឋមន្ត្រីការបរទេ Dominic Raab ទទួលបន្ទុកកិច្ចការជំនួស លោកជាបណ្តោះអាសន្ន នៅពេលមានការងារចាំបាច់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top