Covid-19

អគ្គលេខាធិការ អង្គការសហប្រជាជាតិ ព្រមានមិនឲ្យមានវិធានការ គាបសង្កត់ស្របពេល មានវិបត្តិមេរោគកូរ៉ូណា

បរទេស៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វីរុសកូរ៉ូណា អាចនឹងផ្តល់ឲ្យប្រទេសខ្លះ នូវលេសប្រើប្រាស់វិធានការគាបសង្កត់ សម្រាប់មូលហេតុមិន ពាក់ព័ន្ធនឹងការផ្ទុះឆ្លងជម្ងឺ ហើយជាមួយគ្នានេះដែរ លោកបានព្រមានថា ការផ្ទុះឆ្លងវីរុសថ្មីនេះ ជាហានិភ័យក្លាយជាវិបត្តិមនុស្សជាតិមួយ។

លោក Guterres បានចេញនូវបាយការណ៍មួយ ដែលបង្ហាញពីការដែលសិទ្ធិមនុស្ស នាំឲ្យមានការឆ្លើយតប និងការងើបប្រសើរឡើងវិញ ចំពោះសុខភាព វិបត្តិសង្គមនិងសេដ្ឋកិច្ច ហើយលោកបន្ថែមថា ខណៈដែលវីរុសកើតឡើងមិនប្រកាន់នោះ ផលប៉ះពាល់របស់វាពិតជានឹងកើតមាន។

គួរបញ្ជាក់ថា វីរុសកូរ៉ូណាថ្មី ដែលបង្កឲ្យមានជម្ងឺផ្លូវដង្ហើម ឈ្មោះ កូវីដ១៩នោះ រហូតមកទល់ពេលបច្ចុប្បន្ននេះ បានឆ្លងមនុស្សប្រមាណ ២,៥៧លាននាក់ នៅលើពិភពលោក ហើយមនុស្សចំនួន ១៧៨.៥៧៤នាក់ បានស្លាប់បាត់បង់ជីវិត។ មេរោគថ្មីនេះ បានបង្ហាញវត្តមានរបស់ខ្លួនដំបូងបង្អស់ នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top