ព័ត៌មានអន្តរជាតិ

អាមេរិក ៖ អ្នកស្លាប់ ដោយសារ មេរោគកូវីដ១៩ កើនដល់ ៥០.០០០នាក់

BBC៖ ចំនួនអ្នកស្លាប់ ដោយសារជំងឺ Covid-19 នៅអាមេរិក បានកើនឡើងដល់ ៥០.០០០ នាក់ហើយ ។ នេះបើយោងតាមទិន្នន័យ ពីសាកលវិទ្យាល័យ Johns Hopkins ក្នុងអ្វីដែលការផ្ទុះឡើង នៃជំងឺ Covid-19 ដែលសម្លាប់ មនុស្សច្រើនបំផុត នៅលើពិភពលោក ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា ការស្លាប់ជាង ៣.០០០ នាក់បានកើតឡើង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយប៉ុណ្ណោះ ហើយឥឡូវនេះមានករណី ឆ្លងជាង ៨៧០.០០០ ករណី នៅទូទាំងសហរដ្ឋអាមេរិក។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ និងករណីស្លាប់ច្រើនបំផុត នៅលើពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា

To Top