ព័ត៌មានអន្តរជាតិ

លោក គីម ជុងអ៊ុន ចាកចេញពីទី ក្រុងព្យុងយ៉ាង

បរទេស ៖ យោងតាមសេចក្តី រាយការណ៍ពីទីភ្នាក់ងារ សារព័ត៌មានជាច្រើន បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រហែលបានចាកចេញ ពីទីក្រុងព្យុងយ៉ាង និងស្នាក់នៅក្នុងតំបន់សម្ងាត់មួយ នៅតាមតំបន់ឆ្នេរភាគខាងកើត របស់ប្រទេសកូរ៉េខាងជើង ។

ដោយលើកឡើងពីប្រភព ស៊ើបការណ៍សម្ងាត់ជាតិ របស់ទីក្រុងសេអ៊ូល ទីភ្នាក់ងារសារព័ត៌មាន កូរ៉េខាងត្បូង Newsis បានរាយការណ៍ នៅថ្ងៃសុក្រម្សិលមិញនេះថា លោក គីម ជុងអ៊ុន អាចត្រូវបានជម្លៀស ចេញទៅកាន់ទីក្រុងតំបន់ឆ្នេរ Wonsan ក្នុងខេត្ត Kangwon ជាទីដែលលោកកំពុងតែ ផ្តល់ការណែនាំនៅកន្លែង សាងសង់រីសតមួយកន្លែង។

គួរបញ្ជាក់ថា អវត្តមានរបស់មេដឹកនាំកូរ៉េខាងជើង បានបង្កឲ្យមានមន្ទិលសង្ស័យជាខ្លាំង ពាក់ព័ន្ធទៅនឹងស្ថានភាព សុខភាពរបស់លោក នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានសេចក្តី រាយការណ៍ខ្លះថា លោក គីម កំពុងមានស្ថានភាពជម្ងឺធ្ងន់ធ្ងរ ក្រោយទទួលការវះកាត់បេះដូង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top