ព័ត៌មានអន្តរជាតិ

យ៉ុនហាប់៖ សារព័ត៌មានកូរ៉េខាងជើង ខិតខំផ្សាយអំពី សកម្មភាពរបស់លោក គីម ជុងអ៊ុន អំឡុងពេលលេចលឺពាក្យ ចចាមអារ៉ាមពីស្លាប់

បរទេស៖ វិទ្យុរដ្ឋរបស់កូរ៉េខាងជើងបានរាយការណ៍នៅថ្ងៃអាទិត្យនេះថា លោកគីមជុងអ៊ុន បានសម្តែងនូវការ កោតសរសើរចំពោះ កម្មករដែលបានចូលរួមក្នុង ការកសាងទីក្រុង Samjiyon អំឡុងពេលមានការសង្ស័យ ទៅលើសុខភាពរបស់មេដឹកនាំ និងការស្លាប់ ដែលអាចកើតមាន ចំពោះលោក គីម ជុងអ៊ុន។ ទោះយ៉ាងណាមិនមានការបកស្រាយលម្អិតអំពីស្ថានភាពសុខភាព ឬសកម្មភាពសាធារណៈ របស់លោកគីមទេ។

យោងតាមសារព័ត៌មាន Sputnik ចេញោផ្សាយនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មាន យ៉ុនហាប់ ផ្សាយដោយស្រង់ ប្រភពពីវិទ្យុរដ្ឋកូរ៉េខាងជើង ដែលផ្សាយថា «សមមិត្តគីមជុងអ៊ុន បានផ្តល់ការកោតសរសើរដល់ កម្មករដោយការគាំទ្រ និងដោយអស់ពីចិត្តក្នុងការផ្គត់ផ្គង់ទីក្រុង Samjiyon»។

កាលពីថ្ងៃព្រហស្បតិ៍ ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េរបស់ក្រុងព្យុងយ៉ាង (KCNA) បានរាយការណ៍ថា លោកគីមបានទទួល សារអបអរសាទរតាមប្រព័ន្ធតេឡេក្រាម ពីប្រមុខបក្សកុម្មុយ និស្តរុស្ស៊ី លោក Gennady Zuganov ក្នុងឱកាសខួបនៃដំណើរទស្សន កិច្ចរបស់មេដឹកនាំរុស្ស៊ីទៅកាន់ប្រទេសរុស្ស៊ី៕
ប្រែសម្រួលៈ ណៃ តុលា

To Top