ព័ត៌មានអន្តរជាតិ

ឆេះអគារ ៤ជាន់នៅកូរ៉េខាងត្បូង ស្លាប់មនុស្ស ៣៨នាក់ និងបាត់ខ្លួនជាច្រើននាក់

សេអ៊ូល៖ ក្រុមអ្នកជួយសង្គ្រោះ កំពុងមមាញឹកចុះទីតាំង កន្លែងកើតហេតុ នៅក្នុងទីក្រុងអ៊ីឆុន ភាគខាងត្បូង នៃទីក្រុងសេអ៊ូល ដើម្បីស្វែងរកជនរងគ្រោះ ដែលបាត់ខ្លួននៅក្នុងគ្រោះថ្នាក់ អគ្គិភ័យមួយ ក្នុងចំណោមគ្រោះមហន្តរាយ ដ៏អាក្រក់បំផុត របស់ប្រទេសនេះ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣៨ នាក់ និង ១០ នាក់ផ្សេងទៀតរងរបួស។

អគ្គិភ័យបានឆាបឆេះអគារកម្ពស់ ៤ ជាន់ ដែលកំពុងសាងសង់នៅអ៊ីឆុន ចម្ងាយ ៥០ គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុងសេអ៊ូល កាលពីរសៀលថ្ងៃពុធហើយត្រូវបានពន្លត់អស់រយៈពេល ៥ ម៉ោងក្រោយមក។

ភាគច្រើននៃអ្នកស្លាប់ទាំង ៣៨ នាក់គឺជាកម្មករសំណង់។ មនុស្សរងរបួសចំនួន ៨ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរគិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះខណៈ ២ នាក់ផ្សេងទៀតបានរងរបួសស្រាល៕

ដោយ ឈូក បូរ៉ា

To Top
×