ព័ត៌មានអន្តរជាតិ

លោក Mike Pompeo៖ អាមេរិក មើលមិនឃើញពីវត្ដមានលោក គីម ជុងអ៊ុន ប៉ុន្ដែប្ដេជ្ញាឃ្លាំ មើលរបបនេះ

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo បានលើកឡើងថា សហរដ្ឋអាមេរិក មើលមិនឃើញពីវត្ដមាន មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ចំពេលមានការសង្ស័យយ៉ាងខ្លាំងថា លោកអាចនឹងមានជំងឺធ្ងន់ធ្ងរនោះទេ ប៉ុន្តែនៅតែបន្តតាមដាននូវអ្វី ដែលកំពុងកើតឡើង នៅក្នុងរបបនេះ។

អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិកបានប្រាប់ Fox News នៅក្នុងបទសម្ភាសន៍មួយថា លោកមិនមានអ្វីបន្ថែមលើអ្វី ដែលប្រធានាធិបតីលោក ដូណាល់ ត្រាំ បានលើកឡើង កាលពីថ្ងៃអង្គារទាក់ទងនឹងសុខភាព របស់លោកគីម ដែលត្រូវបានរាយការណ៍នោះទេ ។

លោក Pompeo បានបញ្ជាក់ថា “យើងមិនបានឃើញពីវត្ដមាន របស់លោកនោះទេ ហើយយើងមិនមានព័ត៌មានណាមួយ ត្រូវរាយការណ៍នៅថ្ងៃនេះទេ ។ យើងកំពុងតាមដានយ៉ាងដិត ដល់តាមដាននូវអ្វី ដែលកំពុងកើតឡើងមិន ត្រឹមតែជុំវិញលោកគីម ផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅខាងក្នុង នៃប្រទេសកូរ៉េខាងជើងទៀតផង៕

ដោយ ឈូក បូរ៉ា

To Top
×