ព័ត៌មានអន្តរជាតិ

គ្មានអ្វីខុស ប្រក្រតីនៅ កូរ៉េខាងជេីងនោះទេ​ បេីទោះគ្រប់គ្នា កំពុងសង្ស័យពី ជំងឺធ្ងន់ធ្ងររបស់ លោក​ គីម​ ជុងអ៊ុន

សេអ៊ូល៖​ រដ្ឋមន្រ្តីការពារជាតិលោក Jeong Kyeong-doo បានលេីកឡេីងថា គ្មានចលនាប្លែកណាមួយត្រូវបានគេរកឃើញនៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ​ ទោះបីមានពាក្យចចាមអារាមអំពីសុខភាពរបស់មេដឹកនាំលោក​ គីម​ ជុងអ៊ុន​ ក៏ដោយ។

លោកគីម​ ជុងអ៊ុន​ បានបង្ហាញខ្លួនជាសាធារណៈចុងក្រោយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនៅថ្ងៃទី ១១ ខែមេសា​ នៅពេលដែលលោកធ្វើជាអធិបតីនៃកិច្ចប្រជុំនៃការិយាល័យនយោបាយនៃគណបក្សពលករកំពុងកាន់អំណាច។  

អវត្តមានរយៈពេលជាច្រើនសប្តាហ៍របស់លោករួមទាំងការរំលងព្រឹត្តិការណ៍ប្រចាំឆ្នាំដែលប្រារព្ធខួបរបស់ជីតា​ និងស្ថាបនិកជាតិលោកគីម​ អ៊ីលស៊ុង​ បានបង្កឱ្យមានពាក្យចចាមអារ៉ាមអំពីសុខភាពធ្ងន់ធ្ងររបស់លោក។ 

 លោកបានប្រាប់សមាជិកសភាក្នុងកិច្ចប្រជុំគណៈកម្មាធិការសភាថា “ការស៊ើបការណ៍សម្ងាត់របស់យើងបង្ហាញថាមិនមានភាពមិនប្រក្រតី​ មិនមានចលនាមិនធម្មតានៅក្នុងប្រទេសកូរ៉េខាងជើងនោះទេ”៕ដោយ​ ឈូក​ បូរ៉ា

To Top
×