ព័ត៌មានអន្តរជាតិ

អ្វីដែលនៅពីក្រោយភាព ជោគជ័យ របស់វៀតណាម ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩

បរទេស៖ ការប៉ាន់ប្រមាណ ចុងក្រោយ របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា ចំនួននៃករណីឆ្លងវីរុសកូវីដ១៩ ត្រូវបានបញ្ជាក់ នៅក្នុងប្រទេសវៀតណាម មានត្រឹមតែ ២៧០ នាក់ប៉ុណ្ណោះ ដែលចំនួននេះ គឺស្ថិតនៅឆ្ងាយពីស្ថានភាព ដែលបានកើតឡើងនៅប្រទេសចិន ដែលជាប្រទេសនៅជិតខាង ដែលមានករណីឆ្លងកើនឡើងដល់ ៨៤.៣៤៧នាក់ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងដោយយោងតាមអង្គការ សុខភាពពិភពលោកថា ដោយចំនួនករណីឆ្លងជំងឺកូវីដ-១៩ នៅតែបន្តនៅប្រទេសជាច្រើន ទូទាំងពិភពលោក វៀតណាមនៅតែជាប្រទេសមួយ ក្នុងចំណោមប្រទេសមួយចំនួន នៅអាស៊ីអាគ្នេយ៍ ដែលមិនមានអ្នកស្លាប់ ដោយសារវីរុសនេះទេ។

សូមក្រឡេកមើលពីរបៀប ដែលប្រទេសវៀតណាម បានគ្រប់គ្រង ដើម្បីទទួលជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានឆក់យកជីវិតមនុស្សយ៉ាងតិច ៤,៦៤៣ នាក់នៅក្នុងប្រទេសចិន ដែលជាប្រទេស ជិតខាងរបស់វៀតណាម ។

ការឆ្លងមេរោគកូវីដ១៩ ចំនួន ៦នាក់ នៅប្រទេសវៀតណាម បានបង្ហាញពីភាពគ្រប់គ្រាន់សម្រាប់លោកនាយករដ្ឋមន្រ្តីង្វៀន ស៊ុនហ្វុក ដើម្បីប្រកាសអំពីការឆ្លងជំងឺនេះ នៅក្នុងប្រទេសវៀតណាម នៅចុងខែមករា។ នេះត្រូវបានបន្តដោយការបិទប្រទេស ដែលមើលឃើញពីការផ្អាករាល់ ការភ្ជាប់ផ្លូវអាកាស និងផ្លូវដែក ជាមួយប្រទេសចិន ដែលនៅជិតខាង និងការបិទសាលារៀន និងសាកលវិទ្យាល័យ។

អាជ្ញាធរវៀតណាមក៏បានផ្តល់អនុសាសន៍ថា ប្រជាជនគួរតែតំឡើងកម្មវិធីពិសេសមួយ នៅលើទូរស័ព្ទដៃរបស់ពួកគេ ដើម្បីតាមដានស្ថានភាពជំងឺកូវីដ -១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើងនៃវីរុសនេះ។

ស្ថានភាពបានទៅភាគខាងត្បូងនៅចុងខែមីនា នៅពេលចំនួនករណីឆ្លង វីរុសកូវីដនៅវៀតណាម បានកើនឡើងដល់ជាង ១០០ នាក់ ដែលជំរុញឱ្យអាជ្ញាធរមានប្រតិកម្មភ្លាមៗ ដោយបដិសេធមិនផ្តល់ទិដ្ឋាការដល់ ជនបរទេសទាំងអស់ លើកលែងតែអ្នកការទូត និងមន្ត្រីរាជការផ្សេងទៀត។

រដ្ឋាភិបាលបានប្រកាសបិទ ហាងកាហ្វេ រង្គសាល ក្លឹបរាត្រី រោងកុន ក៏ដូចជាហាងខារ៉ាអូខេ និងហាងម៉ាស្សា នៅទូទាំងប្រទេស ហើយក៏ហាមឃាត់ការប្រមូលផ្តុំមនុស្សជាង ២០ នាក់ផងដែរ។ ចរាចរណ៍ទីក្រុង ត្រូវបានបង្រួមជាអប្បបរមា ហើយតំបន់ ដែលរងផលប៉ះពាល់ ជាពិសេសដោយសារមេរោគឆ្លង ត្រូវបានញែកដាច់ពីគ្នា ទាំងស្រុងនៅពេលដែលប្រទេស វៀតណាមបានទិញយ៉ាងតិច ២០០០.០០០ ការធ្វើតេស្តិ៍រកមេរោគកូវីដ – ១៩ ពីប្រទេសកូរ៉េខាងត្បូង។

គិតត្រឹមថ្ងៃទី ១ ខែមេសា ប្រជាជនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីផ្ទះ សម្រាប់តែការទៅហាង ឬឱសថស្ថាន ដោយមានផ្នែកវេជ្ជសាស្ត្រយោធានិងចល័ត ត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺនេះ។

ការរឹតបន្តឹងនេះ នៅទីបំផុតបណ្តាលឱ្យមានអ្នកជំងឺកូរ៉ូណាចំនួន ២២៥ នាក់ក្នុងចំណោម ២៧០ នាក់ ត្រូវបានរំសាយចេញពីមន្ទីរ ពេទ្យក្រោយជាសះស្បើយ នៅចុងខែមេសា ចំពេលមានរបាយការណ៍ ជាផ្លូវការថាមិនមានករណីឆ្លងថ្មី៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×