ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីឥណ្ឌូនេស៊ី គំរាមរុះរើគណៈរដ្ឋមន្រ្តី ដើម្បីឆ្លើយតបនឹងជំងឺកូវីដ-១៩

ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូ វីដូដូ បានប្រាប់គណៈរដ្ឋមន្រ្តីរបស់លោកថា លោកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការរុះរើរដ្ឋមន្រ្តី រឺក៏ផ្តាច់ភ្នាក់ងាររដ្ឋាភិបាលថា លោកមានអារម្មណ៍ថា មិនទាន់បានធ្វើឱ្យ បានគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំង នឹងការផ្ទុះឡើង នៃជំងឺកូវីដ-១៩ ។

លោកចូកូ វីដូដូ បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៨ ខែមិថុនា ដែលជាវីដេអូ ដែលត្រូវបានចេញផ្សាយ ដោយការិយាល័យ របស់លោកកាលពីថ្ងៃអាទិត្យ (២៨ មិថុនា) ។

លោកវីដូដូ បានឲ្យដឹងនៅក្នុងវីដេអូថា “ខ្ញុំឃើញថា យើងភាគច្រើនកំពុងធ្វើការដូចជារឿងធម្មតា នោះហើយជាអ្វីដែលធ្វើឱ្យខ្ញុំខឹង តើអ្នកមិនមានអារម្មណ៍ទេ? នេះគឺជាវិបត្តិមួយ” ។

លោកបានបញ្ជាក់ថា “ខ្ញុំនឹងចាត់វិធានការប្លែកៗ សម្រាប់ប្រជាជនចំនួន ២៦៧ លាននាក់របស់យើង សម្រាប់ប្រទេសជាតិ។ វាអាចជាភ្នាក់ងារបែកខ្ញែក អាចជាការរុះរើ ខ្ញុំបានគិតពីអ្វីៗទាំងអស់” ហើយលោកប្រធានាធិបតីរូបនេះ ក៏អាចចេញច្បាប់ បន្ទាន់បន្ថែមទៀតប្រសិនបើចាំបាច់៕

ដោយ ឈូក បូរ៉ា

To Top