ព័ត៌មានអន្តរជាតិ

នៅវៀតណាម ចាប់ផ្តើមឆ្លងវីរុសកូវីដ១៩ ក្នុងសហគមន៍ហើយ

បរទេស៖ ប្រទេសវៀតណាមបានរកឃើញករណីឆ្លងវីរុសនេះ ដំបូងគេនៅក្នុងស្រុកក្នុងរយៈពេលជិត ១០០ ថ្ងៃនៅក្នុងប្រទេសមួយដែលមានការបិទទ្វារ យ៉ាងរហ័ស និងពេញដោយការកោតសរសើរ ចំពោះការគ្រប់គ្រងការរាលដាលនៃជំងឺនេះបានល្អ។ 

យោងតាមសារព័ត៌មាន MSN ចេញផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤១៦” គឺជាបុរសជនជាតិវៀតណាម ចូលនិវត្តន៍អាយុ ៥៧ ឆ្នាំ នៅភាគខាងត្បូងទីក្រុងដាណាង និងជាការឆ្លងក្នុងសហគមន៍លើកដំបូងចាប់តាំងពីថ្ងៃទី ១៦ ខែមេសា។

ក្រសួងសុខាភិបាលវៀតណាម បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា មន្ត្រីសុខាភិបាលក្នុងតំបន់បានធ្វើការតេស្តទៅលើមនុស្សចំនួន ១០៥ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយបុរសឋាងលើ។ អាជ្ញាធរបាននិយាយថាបុរសនោះបាននាំម្តាយរបស់គាត់ទៅកាន់មន្ទីរពេទ្យ កាលពីប៉ុន្មានថ្ងៃមុនពេលបង្ហាញរោគសញ្ញានៃជំងឺនេះ ប៉ុន្តែមិនបានបញ្ជាក់ពីរបៀបដែលគាត់ឆ្លងជំងឺ នៅក្នុងប្រទេសមួយដែលវីរុសនេះហាក់ដូចជាត្រូវបានលុបបំបាត់អស់រយៈពេល ជាច្រើនខែនោះទេ។ 

បច្ចុប្បន្នអ្នកជំងឺរូបនេះ កំពុងទទួលការគាំទ្រផ្នែកបំពង់ខ្យល់ ដោយសារការដកដង្ហើមមិនស្រួល” ។ ក្រុមគ្រួសាររបស់គាត់ជឿជាក់ថាទំនាក់ទំនង របស់គាត់ជាមួយអ្នកដទៃមានកម្រិត៕

To Top
×