ព័ត៌មានអន្តរជាតិ

ប្រវត្តិតស៊ូដ៏អស្ចារ្យរបស់ ទាហានឥណ្ឌា២១ កាលពីឆ្នាំ១៨៩៧ ប្រយុទ្ធនឹងទាហានអាហ្គានីស្ថាន ១០០០០នាក់ រហូតដល់ស្លាប់

នារដូវក្តៅក្នុងឆ្នាំ១៨៩៧ ភាពតានតឹងនៅក្នុងតំបន់មួយ នៃប្រទេសឥណ្ឌាបានកើនឡើងយ៉ាងឆាប់រហ័សនៅពេល ដែលកងទព័របស់អាណានិគមអង់គ្លេសដែលទើប នឹងរួចដៃក្នុងការកំចាត់ក្រុមបះបោរ Pashtun Tribeនៅក្នុងតំបន់Malakandnតាំងពីដើម ខែសីហា។

សង្គ្រាមរវាងក្រុមបះបោរផងនិងតាម ព្រំដែនផងបានធ្វើឲ្យប្រទេសឥណ្ឌាស្ថិតនៅក្នុងស្ថានភាព អស្ថេរភាពយ៉ាងខ្លាំង។ក្នុងវគ្គមួយនៃប្រវត្តិសាស្ត្រដែល បាននិយាយថានៅថ្ងៃទី២ខែកញ្ញាឆ្នាំ១៨៩៧ ទាហានរបស់ឥណ្ឌាប្រមាណ ២១នាក់ បានដែលកំពុងឈរជើងនៅក្នុងទីតាំងមួយដែល ជាកន្លែងតែមួយគត់សម្រាប់ការធ្វើទំនាក់ទំនង គ្នារវាងក្រុមកងទ័ពជំនួយប៉ុន្តែក្រោយ មកទាហានរបស់អាហ្គានីស្ថានដែលមានឈ្មោះថា Pashtun បានធ្វើការវាយប្រហារ ទៅលើតំបន់នេះដោយប្រើប្រាស់ទាហានប្រមាណជា ១០០០០នាក់។

ការវាយប្រយុទ្ធគ្នាបានធ្វើឡើងអស់រយះពេល ខ្លីប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីមានអ្នកស្លាប់និងរបួសជាច្រើននាក់ ក៏ដោយក៏ទាហានទាំង២១នាក់នោះនៅតែបន្តធ្វើការតបត រហូតដល់បាត់បង់ជីវិតគ្រប់គ្នា។ការប្រយុទ្ធដ៏អស្ចារ្យមួយនេះត្រូវបាន គេគ្រប់គ្នាក្រោយមកបានហៅថាជាសមរភូមិប្រយុទ្ធឈរ ជើងចុងក្រោយដ៏មហិមាបំផុតក្នុងប្រវតិ្តសាស្ត្រ៕ ប្រែសម្រួល:ស៊ុនលី

To Top