ព័ត៌មានអន្តរជាតិ

មន្រ្តីនៅរដ្ឋ Oregon បញ្ជាក់ថា ភ្លើងឆេះព្រៃបណ្តាល ឱ្យមនុស្ស ១០នាក់ស្លាប់ និង២២នាក់ កំពុងបាត់ខ្លួន

បរទេស៖ ការិយាល័យគ្រប់គ្រងគ្រាអាសន្ន (OEM) របស់រដ្ឋ Oregon បានប្រកាសថា យ៉ាងហោចណាស់មានមនុស្សចំនួន ២២ នាក់ត្រូវបានគេអះអាងថាបានបាត់ខ្លួន ចំពេលមានអគ្គិភ័យកើតឡើង ជាច្រើនបានប៉ាន់ប្រមាណថាប៉ះពាល់ដល់“ មនុស្សរាប់ម៉ឺននាក់” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា សារព័ត៌មាន KOIN បានរាយការណ៍ថាលោក Andrew Phelps នាយកក្រុមហ៊ុន Oregon OEM បានបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា ចំនួនអ្នកបាត់ខ្លួនដែលត្រូវបានបញ្ជាក់ពីភ្លើងឆេះមានចំនួន ២២ នាក់។ ដោយលើកឡើងពីការអនុវត្តច្បាប់ លោកក៏បានប្រកាសថា មានអ្នកស្លាប់យ៉ាងតិច ១០ នាក់ត្រូវបានបញ្ជាក់ផងដែរ។

លោក Phelps បានមានប្រសាសន៍ថា “ យើងត្រូវធានាថាយើងកំពុងផ្តល់នូវរូបភាពច្បាស់នូវអ្វីដែលយើងដឹង” ។

អភិបាលរដ្ឋ Oregon មកពីគណបក្ស ប្រជាធិបតេយ្យ គឺលោកស្រី Kate Brown បានអំពាវនាវឱ្យប្រធានាធិបតី អាមេរិកដូណាល់ត្រាំ ប្រកាសពីគ្រោះមហន្តរាយដ៏ធំមួយ។ យោងតាមគេហទំព័ររបស់ទីភ្នាក់ងារ គ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) បានឱ្យដឹងថា ភ្លើងឆេះព្រៃនៅរដ្ឋនេះ កំពុងបន្តត្រូវបានចាត់ថ្នាក់ ជាភាពអាសន្នចាប់តាំងពីថ្ងៃទី ១០ ខែកញ្ញា៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top