ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប អនុញ្ញាតឲ្យអង់គ្លេសនិងអាមេរិក ចូលរួមក្នុងគម្រោងការពារជាតិ អនាគតរួមគ្នា

បរទេស៖ សហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ នឹងអនុញ្ញាតប្រទេស មិនមែនជាសមាជិកខ្លួន ដូចជាអង់គ្លេស និងសហរដ្ឋអាមេរិកជាដើម ចូលរួមក្នុងគម្រោងការពារជាតិ រួមគ្នានាពេលអនាគត ប៉ុន្តែត្រឹមតែផ្អែក លើមូលដ្ឋានពិសេសប៉ុណ្ណោះ។

ចំពោះការសម្រេចចិត្ត ដែលអនុញ្ញាតឲ្យប្រទេសអង់គ្លេស និងប្រទេសផ្សេងទៀត ដូចជាន័រវេស និងសហរដ្ឋអាមេរិកជាដើម ចូលរួមក្នុងគម្រោងអនាតគ ដើម្បីអភិវឌ្ឍផលិតយន្តហោះ ឧទ្ធម្ភាគចក្រនិងអាវុធនោះ មន្ត្រីការទូតជាន់ខ្ពស់ សហភាពអឺរ៉ុបមួយរូប បានមានប្រសាសន៍ថា “សេចក្តីសម្រេចលើការចូលរួម របស់ប្រទេសមិនមែនជាសមាជិកនេះ គឺជាបំណែងបាត់ចុងក្រោយរបស់រូបផ្គុំ”។

ប៉ុន្តែមន្ត្រីការទូតមួយរូបផ្សេងទៀត បាននិយាយប្រាប់ថា ប្រទេសតួកគី ដែលជាសមាជិកណាតូ និងជាបេក្ខភាពដែលនឹងចូលរួមសហភាពអឺរ៉ុបនោះ ទំនងជានឹងមិនអាចចូលរួមបានទេ ព្រោះតែលក្ខខណ្ឌចាំបាច់ ក្នុងកិច្ចព្រមព្រៀង ការពារជាតិសហភាពអឺរ៉ុប ដែលស្នើឲ្យប្រទេស មិនមែនជាសមាជិក ធ្វើការគាំទ្រ និងរក្សាគុណតម្លៃអឺរ៉ុប៕ ប្រែសម្រួល៖ប៉ាង កុង

To Top