ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកឆ្លងជំងឺកូវីដ-១៩ រហូតដល់លើស ២១លាននាក់ហើយ (Video)

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលសហព័ន្ធ បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសឥណ្ឌា បានកើនឡើងដល់ ២១.៨៩២.៦៧៦ នាក់ គិតត្រឹមថ្ងៃសៅរ៍ ខណៈដែលករណីថ្មីមានចំនួន៤០១.០៧៨នាក់ ត្រូវបានចុះក្នុងបញ្ជី នៅទូទំាងប្រទេស គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ។

នេះជាលើកទី៤ហើយ នៅក្នុងខែនេះ នៅគ្រាដែលមានករណីឆ្លង ជំងឺជាង៤០០.០០០នាក់ ត្រូវបានចុះក្នុងបញ្ជី នៅក្នុងពេលមួយថ្ងៃ ។

ក្រសួងសុខាភិបាល បានឲ្យដឹងទៀតថា ក្រៅពីនេះ មានអ្នកស្លាប់ច្រើន ចំនួន៤.១៨៧នាក់ ដែលជាចំនួនអតិបរិមា ដែលមាននៅក្នុងប្រទេស ចាប់តាំងពីព្រឹកថ្ងៃសុក្រ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់២៣៨.២៧០នាក់ ។

មានអ្នកជំងឺចំនួន ៣.៧២៣.៤៤៦នាក់ នៅក្នុងប្រទេស ជាមួយគ្នានេះដែរ អ្នកជំងឺបានកើនឡើង ៧៨.២៨២នាក់ គិតមកដល់ថ្ងៃសុក្រ ។ សរុបមានពលរដ្ឋ ចំនួន១៧.៩៣០.៩៦០នាក់ បានជាសះស្បើយពីជំងឺ និងបានចាកចេញពីមន្ទីរពេទ្យវិញ នៅទូទាំងប្រទេស ។

តួលេខនៃអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តកើនឡើងខ្ពស់បំផុត ដល់ចំណុចកំពូល នៅក្នុងប្រទេសជារៀងរាល់ថ្ងៃ ប៉ុន្តែ រដ្ឋាភិបាលសហព័ន្ធ បានដាក់ចេញវិធានការណ៍ ស្នើឲ្យបិទប្រទេសទាំងស្រុង ដើម្បីទប់ស្កាត់ស្ថានភាព ដ៏អាក្រក់នេះ ។ រដ្ឋមួយចំនួន បានស្នើឲ្យបិទនៅពេលជាយប់ ឬបិទខ្ទប់ផ្នែកខ្លះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top