ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា ត្រូវការយ៉ាងហោចណាស់ ៥៨ពាន់លានដុល្លារ ដើម្បីស្តាផលិតភាព ប្រេងឆៅ ឡើងវិញ

បរទេស៖ យោងតាមការបញ្ជាក់មួយ ដោយកាសែតបរទេស នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ក្រុមហ៊ុនរដ្ឋ របស់ប្រទេសវេណេស៊ុយអេឡា PDVSA នឹងត្រូវការចាំបាច់ណាស់ លុយ៥៨ពាន់លានដុល្លារ ដើម្បីអាចស្តាផលិតភាព ប្រេងឆៅ របស់ខ្លួនឡើងវិញ ស្មើទៅនឹងកម្រិត កាលពី ទសវត្សឆ្នាំ៩០។

ប្រភពដដែល បានបន្តទៀតថា ផលិតភាពដែលវេណេស៊ុយអេឡា ធ្វើបានដូចកាលពីឆ្នាំ១៩៩៨ ប្រសិនបើរដ្ឋាភិបាល មានប្រាក់វិនិយោគ យ៉ាងហោចណាស់៥៨ពាន់លាននាក់ ដែលជាពេលវេលាមុនពេល ដែលអតីតប្រធានាធិបតី Hugo Chaves ឡើងកាន់អំណាចឬប្រមាណជា ៣,៤លានបារ៉ែល ក្នុងមួយថ្ងៃ។

ឯកសារដែលត្រូវ បានគេជឿជាក់ថា បានផលិតឡើង និងត្រូវបានដាក់ឈ្មោះថា Investment Opportunities ត្រូវបានគេដឹងថាបានពណ៍ នាយ៉ាងលំអិតពីរបៀប នៃការវិនិយោគនិងក្លាយទៅជាដៃគូ សហការជាមួយ នឹងក្រុមហ៊ុនរដ្ឋ។

គួរឲ្យដឹងដែរថា ឯកសារនេះ ត្រូវបានក្លាយទៅជាប្រធានបទ គួរឲ្យចាប់អារម្មណ៍ នៅពេលដែលប្រធានាធិបតី បច្ចុប្បន្នគឺលោក Nicolas Maduro កំពុងតែបានព្យាយាម ក្នុងការរឹតចំណងស្វែងរក ឱកាស ជាមួយនឹងក្រុមហ៊ុនវិនិយោគឯកជន ដើម្បីកសាងសេដ្ឋកិច្ចរបស់ខ្លួន ក្នុងនាមជាសមាជិករបស់ អង្គការ OPEC ឡើងវិញ៕

ប្រែសម្រួល៖ស៊ុនលី

To Top