ព័ត៌មានអន្តរជាតិ

លោក ណុប ដារ៉ា ណែនាំកម្លាំងឈរជើង ប្រចាំការតាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ 

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពង្រឹងក្រុមការងារ ដែលឈរជើងត្រួតពិនិត្យការចេញ-ចូល របស់ប្រជាពលរដ្ឋនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបងនាថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោកណុប ដារ៉ាអភិបាលខេត្តបាត់ដំបងនិង ជាប្រធានគណៈកម្មការស្រាវជ្រាវបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបងបានធ្វើការណែនាំ កម្លាំងឈរជើងប្រចាំការ តាមច្រកព្រំដែនត្រូវពង្រឹងត្រួតពិនិត្យ ការចេញ-ចូលរបស់ពលរដ្ឋដើម្បីទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ក៏ដូចជាការចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពីប្រទេសជិតខាងមកប្រទេសកម្ពុជា ។

នៅក្នុងកិច្ចប្រជុំនេះលោកណុប ដារ៉ាបានសង្កត់ធ្ងន់ថា «បើសិនជាស្រាវជ្រាវរកឃើញមន្ត្រីណាម្នាក់ ដែលឈរជើងនៅទីនេះមានការឃុបឃិត គ្នាជាមួយមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់លោក នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំដើម្បីសុំការដកមន្ត្រីនោះយក ទៅអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ»។

បន្ទាប់ពីប្រជុំចប់លោកណុប ដារ៉ា បានអញ្ជើញចុះត្រួតពិនិត្យតាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង៕

To Top