ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន លោកស៊ីជីនពីង អបអរសាទរ ចំពោះការចុះចត ដោយជោគជ័យ របស់យានអវកាស លើកដំបូងរបស់ចិន នៅលើភពព្រះអង្គារ

ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ីជីនពីង នៅថ្ងៃសៅរ៍នេះ បានសំដែងការអបអរសាទរ ចំពោះការចុះចតប្រកបដោយជោគជ័យ របស់យានអវកាសលើកដំបូង របស់ចិន នៅលើភពព្រះអង្គារ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងនាមគណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនិស្តចិន (CPC) ក្រុមប្រឹក្សារដ្ឋ និងគណៈកម្មាធិការយោធាមជ្ឈិម (CMC) លោកស៊ី ក៏ជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន និងជាប្រធាន CMCផងនោះ បានសម្តែង ការអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសមាជិកទាំងអស់ ដែលបានចូលរួមក្នុងបេសកកម្ម រុករកនៅភពព្រះអង្គារ , យាន Tianwen-1 ៕

ផ្ទាំងពាណិជ្ជកម្ម

ប្រែសម្រួលៈ ណៃ តុលា

To Top