ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ចេញមុខអំពាវនាវ​ ឲ្យអន្ដរជាតិ ជួយបញ្ឈប់ឧក្រិដ្ឋកម្ម របស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន

តេអេរ៉ង់ ៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យពិភពលោក ជួយបញ្ឈប់ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងសេចក្ដីថ្លែងការណ៍ បានអំពាវនាវឱ្យរដ្ឋាភិបាល និង អង្គការអន្តរជាតិ “លះបង់កាតព្វកិច្ចរបស់ពួកគេ ឆ្ពោះទៅរកការបញ្ចប់ការ កាន់កាប់ទឹកដីប៉ាឡេស្ទីន ដោយអ៊ីស្រាអែល និងប្រឆាំងនឹងការបន្តឧក្រិដ្ឋកម្ម និងការឈ្លានពានរបស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន”។

ក្រសួងបានប្រមូលនូវអ្វីដែលគេហៅថា“ បទឧក្រិដ្ឋលាក់កំបាំងថ្មី ” របស់អ៊ីស្រាអែល ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន ចំ ពេលថ្ងៃទី៥ នៃការប្រយុទ្ធរវាង អ៊ីស្រាអែល និងក្រុមប្រដាប់ អាវុធហាម៉ាស ដោយកាំភ្លើងធំ និងការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ ហ្គាហ្សាស្ទ្រីប ជាការឆ្លើយតបទៅនឹង ការបាញ់រ៉ុក្កែត ពីបរិវេនតំបន់គ្រប់គ្រង ដោយក្រុមហាម៉ាស ។

គួរបញ្ជាក់ថា យ៉ាងហោចណាស់ ជនជាតិ ប៉ាឡេស្ទីន ១១៥ នាក់ និង អ៊ីស្រាអែល ៩ នាក់ត្រូវបានសម្លាប់នៅក្នុងភាពតាន តឹងបច្ចុប្បន្ននេះ បើយោងតាមតួលេខផ្លូវការ របស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top