ព័ត៌មានអន្តរជាតិ

មេដឹកនាំ របបសឹកភូមា៖ លោកស្រី អ៊ុង សានស៊ូជី នឹងបង្ហាញខ្លួន ក្នុងពេលឆាប់ៗ

បរទេស៖ នៅក្នុងបទសម្ភាសន៍ដំបូងរបស់លោក ចាប់តាំងពីធ្វើរដ្ឋប្រហារនៅថ្ងៃទី០១ខែកុម្ភៈមកនោះ មេដឹកនាំរបបសឹកភូមា លោក Min Aung Hlaing តាមសេចក្តីរាយការណ៍ បាននិយាយថា លោកស្រី អ៊ុង សានស៊ូជី នៅផ្ទះយ៉ាងមានសុខភាពល្អ ហើយនឹងបង្ហាញខ្លួននៅតុលាការ ក្នុងពេលពីរបីថ្ងៃខាងមុខនេះ។ 

រដ្ឋប្រហារ បានធ្វើឲ្យប្រទេសមីយ៉ានម៉ា ធ្លាក់ចូលក្នុងភាពចលាចល ហើយមួយក្នុងចំណោមក្រុមជនជាតិភាគតិចប្រដាប់អាវុធជាច្រើន ដែលប្រឆាំងនឹងរបបយោធាកំពុងកាន់អំណាច បានបើកការវាយប្រហារលើប៉ុស្តិ៍យោធាមួយកន្លែង នៅក្នុងទីក្រុងរ៉ែថ្មយក់ ស្ថិតនៅភាគពាយព្យប្រទេស នាថ្ងៃសៅរ៍នេះ។ 

លោកស្រី អ៊ុង សានស៊ូជី ដែលជាម្ចាស់ពាន់រង្វាន់សន្តិភាពណូបែល សម្រាប់ការតស៊ូជាយូររបស់លោកស្រី ប្រឆំាងនឹងរបបយោធាពីមុននោះ គឺស្ថិតនៅក្នុងចំណោមមនុស្សជាង៤០០នាក់ត្រូវឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារមក ហើយលោកស្រីប្រឈមមុខនឹងបទចោទប្រកាន់នានា មានតាំងពីដំណើរការប្រើវិទ្យុទាក់ទងខុសច្បាប់ រហូតដល់ការរំលោភបំពានច្បាប់សម្ងាត់ជាតិ។ 

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន National Post នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Aung Hlaing បានមានប្រសាសន៍យ៉ាងដូច្នេះថា “លោកស្រី អ៊ុង សានស៊ូជី មានសុខភាពល្អធម្មតា លោកស្រីកំពុងស្នាក់នៅក្នុងផ្ទះលោកស្រីនិងមានសុខភាពល្អ។ លោកស្រីនឹងប្រឈមមុខនឹងការកាត់ក្តីនៅតុលាការ ក្នុងពេលពីរបីថ្ងៃខាងមុខនេះ”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top
×