ព័ត៌មានអន្តរជាតិ

ប៉ូលីសក្រុងប៊ែកឡាំង ហាមការប្រមូលផ្តុំតវ៉ា ប្រឆាំងនឹងការបិទខ្ទប់ នៅចុងសប្តាហ៍

បរទេស៖ ប៉ូលីសទីក្រុងប៊ែកឡាំង ប្រទេស អាល្លឺម៉ង់ បាននិយាយថា បាតុកម្មទ្រង់ទ្រាយធំជាច្រើនប្រឆាំងនឹងការរឹតត្បិតដើម្បីការពារជំងឺកូវីដ១៩ ត្រូវបានហាមឃាត់មិនឱ្យធ្វើ នៅក្នុងរដ្ឋធានីអាល្លឺម៉ង់នៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សប្រមាណ ១៦ ០០០ នាក់ ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំគ្នានៅជិតក្លោងទ្វារ Brandenburg នៅកណ្តាលទីក្រុងដែលមានអគាររដ្ឋាភិបាលជាច្រើនស្ថិតនៅ។

ប៉ូលីសបាននិយាយថា“ បាតុកម្មទ្រង់ទ្រាយធំដែលគ្រោងធ្វើនៅថ្ងៃនេះនិងថ្ងៃស្អែកនៅជិតសង្កាត់រដ្ឋាភិបាលក្នុងទីក្រុងប៊ែរឡាំងត្រូវបានលុបចោល។ បទបញ្ជាកំពុងត្រូវបានអនុវត្តដោយមន្ត្រីប៉ូលីសជាង ៣ ០០០ នាក់” ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា រថយន្តក្រុងជាច្រើនដែលដឹកអ្នកចូលរួមតវ៉ាត្រូវបានគេបង្វែរចេញពីកន្លែងជួបជុំគ្នានៅជិតឧទ្យាន Tiergarten នៅពេលព្រឹក។ សកម្មជនតវ៉ាជាច្រើននាក់ត្រូវបានពិន័យជាប្រាក់ផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top