ព័ត៌មានអន្តរជាតិ

អាមេរិកចុះបញ្ជីខ្មៅ អតីតរដ្ឋមន្ត្រីណាមីប៊ីមួយ ចំនួនពីបទពុករលួយ 

" "

បរទេស៖ ស្របពេលដែលលោកប្រធានាធិបតី អាមេរិក ចូ បៃដិន ជំរុញឲ្យបង្ក្រាបអំពើពុករលួយ នៅទូទាំងពិភពលោក រដ្ឋបាលរបស់លោក បានចុះបញ្ជីខ្មៅអតីតមន្ត្រីរដ្ឋាភិបាលណាមីប៊ីពីររូប ជុំវិញការចោទប្រកាន់ពីបទទទួលសំណូក ក្នុងរឿងអាស្រូវជលផល ដែលត្រូវបានគេផ្សព្វផ្សាយដោយ Wikileaks។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអង្គារសប្ដាហ៍នេះ ក្រសួងការបរទេសអាមេរិកបានប្រកាសថា លោក Bernhard Easu អតីតរដ្ឋមន្ត្រីជលផលនិងធនធានសមុទ្រ និងលោក Sakeus Shanghala អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ត្រូវវបានហាមឃាត់មិនឲ្យធ្វើដំណើរចូលទៅសហរដ្ឋអាមេរិក ជុំវិញរឿងលោកជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ដែលធ្វើឲ្យប៉ះពាល់ដល់ក្រឹតក្រមច្បាប់ និងជំនឿសាធារណជនណាមី ចំពោះស្ថាប័នលទ្ធិប្រជាធិបតេយ្យរបស់រដ្ឋាភិបាល និងដំណើរការសាធារណៈពួកគេ។

" "

អតីតរដ្ឋមន្ត្រីទាំងពីររូបនោះ បានលាឈប់ពីតំណែងនៅក្នុងឆ្នាំ២០១៩ ក្រោយត្រូវគេចោទប្រកាន់ពីបទទទួលសំណូករាប់លាន ដើម្បីឲ្យក្រុមហ៊ុន Samherji ដែលជាក្រុមហ៊ុននេសាទដ៏ធំបំផុតមួយនៅអ៊ីស្លង់ ឲ្យចូលទៅនេសាទក្នុងដែននេសាទរបស់ប្រទេសណាមីប៊ី។

" "

គួរបញ្ជាក់ថា ការដាក់ទណ្ឌកម្មនេះ គឺត្រូវបានធ្វើឡើង ក្រោយពេលតិចជាង២សប្ដាហ បន្ទាប់ពីលោក បៃដិន បានចេញអនុស្សរណៈមួយ កាលពីថ្ងៃទី០៣ ខែមិថុនា ណែនាំឲ្យទីភ្នាក់ងារនានា ធ្វើការប្រយុទ្ធប្រឆាំងនឹងគ្រប់ទម្រង់នៃហិរញ្ញវត្ថុខុសច្បាប់ទាំងអស់ នៅប្រព័ន្ធហិរញ្ញវត្ថុសហរដ្ឋអាមេរិកនិងអន្តរជាតិ៕ប្រែសម្រួល៖ប៉ាង កុង


To Top