បរទេស ៖ ក្រសួងសុខាភិបាល របស់ប្រទេសវៀតណាម នឹងបង្កើតមណ្ឌល ផ្នែកសង្គ្រោះបន្ទាន់ចំនួន ១២ នៅទូទាំងប្រទេស ដើម្បីព្យាបាល អ្នកជំងឺកូវីដ -១៩ ខណៈដែលអត្រាឆ្លង នៅតែបន្តកើនឡើង ដោយមណ្ឌលមួយៗ នឹងមានគ្រែចាប់ពី ២០០ ទៅ ៣ ០០០ គ្រែ និងដោះស្រាយករណីធ្ងន់ធ្ងរ នៅក្នុងតំបន់ ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា នៅទីក្រុងហាណូយ គ្រែ ICU នឹងត្រូវបានតំឡើង នៅមន្ទីរពេទ្យ Bach Mai , មន្ទីរពេទ្យ Viet Duc , មន្ទីរពេទ្យជាតិ សម្រាប់ជំងឺត្រូពិច មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ, មន្ទីរពេទ្យសួត និងមន្ទីរពេទ្យយោធា ១០៨ ។
នៅទីក្រុងហូជីមិញ ពួកគេនឹងនៅមន្ទីរ ពេទ្យយោធា ១០៣ មន្ទីរពេទ្យជោរ៉ៃ, មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យ ក្រៅពីមជ្ឈមណ្ឌលមួយ ដែលមានគ្រែចំនួន ៣ ០០០ នៅរាយប៉ាយនៅឯមន្ទីរពេទ្យមហារីក ក្រុងហូជីមិញ និងមន្ទីរពេទ្យជាច្រើនទៀត។
ក្រៅពីនេះមន្ទីរពេទ្យជាង ៣០ ផ្សេងទៀតនៅទូទាំងប្រទេស នឹងមានគ្រែ ICU ចំនួន ៥០-១០០ គ្រែ ផងដែរ ហើយត្រៀមបង្កើនចំនួនដល់ ១៥០-៣០០ អាស្រ័យលើស្ថានភាព ៕
ប្រែសម្រួលៈ ណៃ តុលា