ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាហ្គានីស្ថាន ដែលរត់ភៀសខ្លួនធ្វើការប្រកាស សូមទោស ពលរដ្ឋជាលើកដំបូង

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាទីបំផុតអតីត ប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani ដែលបានរត់គេចខ្លួនមុនពេលបន្តិចដែលតាលីបង់បានចូល មកកាន់កាប់រដ្ឋធានី
កាប៊ុលនោះគឺបានចេញមុខ ជាលើកដំបូងហើយដើម្បីសុំទោសដល់ពលរដ្ឋអាហ្គានីស្ថានទាំងអស់គ្នា។

បច្ចុប្បន្នរូបលោកកំពុងវត្តមាន នៅសហភាពអារ៉ាប់នៅឡើយហើយលោកបានបញ្ជាក់ថាការចាកចេញ ពីប្រទេសអាហ្គានីស្ថានគឺជាការសម្រេចចិត្តដ៏លំបាក បំផុតមិនធ្លាប់ធ្វើឡើយនៅក្នុងជីវិតរបស់លោកហើយ លោកពិតជាសុំទោស
ចំពោះពលរដ្ឋអាហ្គានីស្ថាន ថាលោកគួរតែមានវិធីក្នុងការបញ្ចប់បញ្ហានេះឲ្យបានផ្សេងពីនេះ។

គួរឲ្យដឹងដែរថាលោក Ghani បានលួចចាកចេញពីប្រទេសអាហ្គានីស្ថានគេចខ្លួនពីក្រុមតាលីបង់នៅថ្ងៃទី១៥ខែសីហាហើយលោកបន្តថាមិនមានបំណង បោះបង់ពលរដ្ឋរបស់លោកដោយវិធីនេះទេប៉ុន្តែវា គឺជាជម្រើសតែមួយគត់ដែល
លោកមាននៅពេលនោះ។

ក្រៅពីនោះលោកក៏បានបកស្រាយ និងបដិសេធអំពីព័ត៌មានដែរថាលោកបានចាកចេញពីប្រទេស អាហ្គានីស្ថានមកជាមួយនឹងទ្រព្យសម្បត្តិយ៉ាង សន្ធឹកសន្ធាប់ក្នុងទំហំរហូតទៅដល់១៦៩លានដុល្លារនោះដែរ៕ ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top