ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី និងអូស្ត្រាលី ព្រមព្រៀងជំរុញបង្កើន ចំណងសន្តិសុខ

បរទេស៖ប្រទេសឥណ្ឌូនេស៊ីនិងប្រទេសអូស្ត្រាលី តាមសេចក្តីរាយការណ៍ បានបន្តកិច្ចព្រមព្រៀងការពារជាតិមួយ និងបានយល់ព្រមជំរុញបង្កើនចំណងមិត្តភាពហ្វឹកហាត់ នៅក្នុងកិច្ចព្រមព្រៀងសន្តិសុខរួមជាបន្តបន្ទាប់មួយ នៅថ្ងៃព្រហស្បតិ៍នេះ នៅក្នុងជំនួបមួយក្នុងទីក្រុងហ្សាកាតា រវាងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានមានប្រសាសន៍ថា អនុស្សរណៈយោគយល់គ្នា ត្រូវបានចុះហត្ថលេខា ក្នុងដំណើរប្រឆាំងអំពើភេរវកម្ម កិច្ចការពារជាតិ និងសន្តិសុខអ៊ីនធឺណេត ចំណែកលោករដ្ឋមន្ត្រីការពារជាតិ Prabowo Subianto បានថ្លែងថា កិច្ចពិភាក្សាគ្នា គឺត្រូវបានធ្វើឡើង ស្តីពីលទ្ធភាពនៃនិស្សិតយោធាឥណ្ឌូនេស៊ី ដែលចូលរួមក្នុងសាលាអូស្ត្រាលី ដែលនឹងជាព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ត្រ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ធ្វើឡើដោយរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក Marise Payne និងរដ្ឋមន្ត្រីការពារជាតិ លោក Peter Dutton គឺជាដំណើរទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីបែបនេះជាលើកដំបូងបង្អស់ពីប្រទេសអូស្ត្រាលី ចាប់តាំងពីចាប់មានការរាតត្បាតជម្ងឹឆ្លងមក។

រដ្ឋមន្ត្រីទាំង៤រូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា ចំណុចដទៃផ្សេងទៀត ដែលត្រូវបានលើកយកមកពិភាក្សាគ្នា រួមមានទំាងរឿងសន្តិភាពនិងសន្តិសុខក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងដំណើរវិវត្តន៍នយោបាយនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក៏ដូចជាក្នុងប្រទេសមីយ៉ានម៉ា ហើយប្រទេសទាំងពីរ បានបង្ហាញនូវការគាំទ្រ សម្រាប់កិច្ចប្រឹងប្រែងសន្តិភាពរបស់ប្រេសិតអាស៊ាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top