ព័ត៌មានអន្តរជាតិ

រដ្ឋមួយ របស់អូស្ត្រាលី ព្រមានពលរដ្ឋ ដែលមិនទាន់ចាក់វ៉ាក់សាំង នឹងបន្តទទួល រងបម្រាម

បរទេស ៖ អជ្ញាធរនៃរដ្ឋ New South ប្រទេសអូស្ត្រាលីកាលពីព្រឹកថ្ងៃចន្ទនេះ បានប្រកាសថា សេរីភាព ដែលបានផ្តល់ ចំពោះពលរដ្ឋដែលចាក់វ៉ាក់សាំង ហើយប្រមាណជា៨០ភាគរយ នោះនឹងមិនចាំបាច់ផ្តល់ទៅឲ្យអ្នកផ្សេង ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំង នោះឡើយ។

អភិបាលរដ្ឋលោកស្រី Gladys Berejiklian បានអំពាវនាវ ឲ្យពលរដ្ឋដែលមិនទាន់ទទួលវ៉ាក់សាំង គួរបន្តការចាក់វ៉ាក់សាំងរបស់ខ្លួនបើមិនដូច្នោះទេ ពួកគេនឹងទទួលរងនូវបម្រាម ដោយរដ្ឋជាបន្តទៀត ។

លោកស្រីបានបញ្ជាក់ទៀតថា អ្វីដែលខ្ញុំចង់ធ្វើឲ្យច្បាស់លាស់នៅពេលនេះ គឺ មានន័យថា ពលរដ្ឋ២០ភាគរយ ដែលមិនទាន់ទទួលវ៉ាក់សាំងរួចរាល់ទាំងពីរលើកនឹងមិនអាចទទួលបានសេរីភាពដូចពលរដ្ឋ៨០ភាគរយ ផ្សេងទៀតឡើយ ។

ក្នុងនោះលោកស្រីអះអាងថា រាល់អាជីវកម្មឯកជនទាំងអស់ នឹងស្វាគមន៍តែអតិថិជន ដែលទទួលបានវ៉ាក់សាំង រួចរាល់ហើយអាកាសចរទាំងឡាយនឹងផ្តល់សំបុត្រតែ ចំពោះអ្នកដែលមានបណ្ណវ៉ាក់សាំងរួចរាល់ដែរ ៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top