ព័ត៌មានអន្តរជាតិ

បំផ្ទុះគ្រាប់បែក នៅក្នុងរថយន្ត ក្នុងទីក្រុង កាប៊ុល បណ្តាលឱ្យស្លាប់ ៣នាក់ និងជិត២០នាក់ ទៀតរបួស

មូស្គូ៖ បណ្តាញព័ត៌មាន Shamshad News បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា មនុស្សយ៉ាងតិច ៣ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយសារការផ្ទុះគ្រាប់បែករថយន្តអត្តឃាត នៅទីក្រុង ចាឡាឡាបាដ នៅខេត្ត ណានហ្គាហា ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ជាមួយគ្នានេះ ការិយាល័យព័ត៌មាននិងវប្បធម៌ខេត្តបានរាយការណ៍ថា គ្មាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះនេះទេ។

នៅព្រឹកព្រលឹមថ្ងៃអាទិត្យ ការផ្ទុះចំនួន២ បានវាយប្រហាររដ្ឋធានីអាហ្វហ្គានីស្ថាន។ ការផ្ទុះលើកទី១ បានកើតឡើងនៅតំបន់ Dasht-e-Barchi នៃសង្កាត់លេខ ១៣ នៅភាគខាងលិចទីក្រុងកាប៊ុល បណ្តាលឱ្យមនុស្សជាច្រើននាក់រងរបួស។ លើកទី ២ បានផ្ទុះឡើងនៅតំបន់ Irfani Harrgoti ទីក្នុងសង្កាត់តែមួយក្នុងរដ្ឋធានីកាប៊ុល។

សូមជម្រាបថា ក្រុមតាលីបង់ បានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននៅរដូវក្តៅនេះ ហើយបានចូលទីក្រុងកាប៊ុល កាលពីថ្ងៃទី ១៥ ខែសីហា។ នៅថ្ងៃទី ៣១ ខែសីហា យោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលជាការបញ្ចប់វត្តមានយោធាអាមេរិកជិត ២០ ឆ្នាំនៅអាហ្វហ្គានីស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top