ព័ត៌មានអន្តរជាតិ

វៀតណាម រាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ជាង៤.៥០០នាក់

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន៤.៥១៣ករណី គិតត្រឹមសៅរ៍ ដែលក្នុងនោះមានចំនួន៤.៥១២ករណី ឆ្លងជំងឺក្នុងស្រុក និង១កណីទៀតជាអ្នកនាំចូល ពីខាងក្រៅ ។

ករណីសហគមន៍ ភាគច្រើនត្រូវបាន រកឃើញនៅតំបន់ភាគខាងត្បូង រួមមាន១.៦៦២ករណីនៅទីក្រុងហូជីមិញ ចំនួន៨២០ ករណីនៅខេត្ត Binh Duong និង ៥៧៥ នៅខេត្ត Dong Nai ។ ក្រសួងសុខាភិបាលបានឲ្យដឹងដូច្នេះ ។

ក្រសួងបានឲ្យដឹងថា ការឆ្លងថ្មីនេះបាននាំមកនូវ ចំនួនសរុបរបស់ប្រទេសនេះដល់៨៣៦.១៣៤នាក់ ដោយមានអ្នកស្លាប់ចំនួន២០.៤៤២នាក់ ។

នៅទូទាំងប្រទេសមានអ្នកជំងឺកូវីដ-១៩ ចំនួន៧៦០.៨០១នាក់បានជាសះស្បើយបានកើនឡើងចំនួន១.៣១៩នាក់គិតចាប់ពីថ្ងៃសុក្រ ខណៈការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជិត៥២លានដូសត្រូវបានផ្តល់ជូនដល់ពលរដ្ឋ ។

នៅថ្ងៃសៅរ៍នេះ លោក Nguyen Thanh Long រដ្ឋមន្ត្រីសុខាភិបាលវៀតណាម បានថ្លែងនៅក្នុងកិច្ចប្រជុំមួយថា ជំងឺរាតត្បាតត្រូវបានគ្រប់គ្រងជាមូលដ្ឋាននៅគ្រប់តំបន់ទាំងអស់ដោយចំនួននៃការឆ្លងប្រចាំថ្ងៃ និងការស្លាប់ប្រចាំថ្ងៃមានការថយចុះយ៉ាងខ្លាំងនៅតំបន់ក្តៅភាគខាងត្បូង ។

យោងតាមអាជ្ញាធរ អាកាសចរណ៍វៀតណាម បានឱ្យដឹងថា ទន្ទឹមនឹងនេះផ្លូវហោះហើរក្នុងស្រុកសំខាន់ៗមួយចំនួននឹងត្រូវចាប់ផ្តើមឡើងវិញចាប់ពីថ្ងៃអាទិត្យដោយសមត្ថភាពមានកំណត់៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top