ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីទី១ របស់អ៊ីរ៉ង់ លោក Banisadr ទទួលមរណភាពក្នុងវ័យ៨៨ឆ្នាំ

តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា លោក Abolhassan Banisadr ប្រធានាធិបតីទី១របស់អ៊ីរ៉ង់ បានទទួលមរណភាព នៅថ្ងៃសៅរ៍ ក្នុងជន្មាយុ៨៨ឆ្នាំ ។

បន្ទាប់ពីបដិវត្តន៍ឆ្នាំ១៩៧៩ នៅអ៊ីរ៉ង់ លោក Banisadr ដែលជាអ្នកនយោបាយ និងអ្នកសេដ្ឋកិច្ចត្រូវបានជាប់ឆ្នោតជាប្រធានាធិបតីទីមួយរបស់ប្រទេសនេះនៅថ្ងៃទី២៥ ខែមករាឆ្នាំ ១៩៨០ ។

គួរបញ្ជាក់ថា ការធ្វើបដិវត្តន៍ឆ្នាំ១៩៧៩ បានប្រែក្លាយប្រទេសដែលគាំទ្រដោយសហរដ្ឋអាមេរិក និងព្រះមហាក្សត្រឱ្យក្លាយជាសាធារណរដ្ឋក្រោមមនោគមន៍វិជ្ជាឥស្លាម ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top