ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង រុស្ស៊ី មានអ្នកស្លាប់ បន្ថែមទៀត ដោយជំងឺកូវីដ-១៩ ជិត១០០នាក់

ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួបានចុះផ្សាយនៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២១ថា ប្រទេសរុស្ស៊ី បានបញ្ជាក់ពីការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ ចំនួន៩៦៨នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាចំនួនប្រចាំថ្ងៃ ខ្ពស់បំផុត នៅក្នុងប្រទេសនេះ ដោយធ្វើឱ្យចំនួនអ្នកស្លាប់ ទូទាំងប្រទេស កើនឡើងដល់២១៥.៤៥៣នាក់ ។ មជ្ឈមណ្ឌលឆ្លើយតប និងការិយាល័យត្រួតពិនិត្យ បានឲ្យដឹងដូច្នេះ ។

មជ្ឈមណ្ឌលខាងលើ បានឲ្យដឹងថា សរុបចំនួន២៩.៣៦២ករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ត្រូវបានចុះបញ្ជីកើនឡើង ពី២៧.២៤៦នាក់ ដោយធ្វើឱ្យចំនួនសរុបទូទាំងប្រទេស កើនឡើងដល់៧.៧៤៦.៧១៨នាក់ ។

ទន្ទឹមនឹងនេះដែរ ទីក្រុងម៉ូស្គូ បានរាយការណ៍ពីករណីថ្មីចំនួន៦.០០១ករណីកើនឡើងពី៤.៥៩៥នាក់ ដែលធ្វើឱ្យចំនួនសរុបនៃអ្នកឆ្លងនៅទីក្រុងនេះកើនឡើងដល់១.៦៧៤.០៦៥នាក់ ។

យោងតាមរបាយការណ៍ចេញ ដោយប្រព័ន្ធផ្សព្វផ្សាយ បានឱ្យដឹងថា ជនជាតិរុស្ស៊ីជាង៤៤,៩លាននាក់ត្រូវបានចាក់វ៉ាក់សាំង គ្រប់កម្រិត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top