ព័ត៌មានអន្តរជាតិ

ស្លាប់៦នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះ យោធា របស់ប្រទេសបូលីវី

បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាមនុស្សចំនួន៦នាក់ បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ ធ្លាក់យន្តហោះ យោធាមួយ នៅក្បែរតំបន់ Agua Dulce ក្នុងប្រទេសបូលីវី។

យន្តហោះយោធា ដែលបានដឹកមនុស្ស៦នាក់ ក្នុងនោះ៤នាក់ ជាមន្ត្រីរដ្ឋាភិបាល នៃក្រសួងសុខាភិបាល បានជួបគ្រោះថ្នាក់នេះ បន្ទាប់ពីធ្វើការហោះ ហើរចេញពីរដ្ឋធានី Riberalta បានប្រហែលជា៧នាទីប៉ុណ្ណោះ។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល បានបញ្ជាក់ថាពួកយើងពិតជាសោកស្តាយ ក្នុងការប្រកាសអំពីគ្រោះថ្នាក់នេះ ដ៏អាក្រក់នេះបន្ទាប់ពីយន្តហោះបាន ធ្វើដំណើរចាកចេញពី Riberalta ទៅកាន់ Cobija បានជួបឧបទ្ទេវហេតុ និងបណ្តាលឲ្យមនុស្សបាត់បង់ ជីវិតទាំងអស់ នៅលើយន្តហោះហើយ មកដល់ពេលនេះ ក្រុមការងារនឹងបន្ត ធ្វើការស៊ើបអង្កេត ចំពោះហេតុការណ៍៕

ប្រែសម្រួល៖ស៊ុនលី

To Top