ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ បំពេញទស្សនកិច្ច ក្នុងប្រទេសស៊ីរី ដើម្បីបង្កើន កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍកាន់តែ ទូលំទូលាយ

ដាម៉ាស៖ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានចេញផ្សាយនៅថ្ងៃនេះ ថាដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីរ៉ង់ លោក Faisal Mekdad ទៅកាន់ប្រទេសស៊ីរីកាលពី ថ្ងៃសៅរ៍ម្សិលមិញនេះ នឹងនាំមកវិញ ជាមួយនឹងកិច្ចការងារ សហការគ្នាអភិវឌ្ឍ ឲ្យកាន់តែទូលាយ នៃទំនាក់ទំនងទ្វេភាគី។

ថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្នុងពេលអញ្ជើញ មកដល់លោក Mekdad បានបញ្ជាក់ទៀតដែរថា ប្រទេសអ៊ីរ៉ង់និងស៊ីរី បានឈានទៅដល់កិច្ចព្រមព្រៀង ដ៏មានសារៈសំខាន់ជាច្រើនរវាងគ្នា ដើម្បីក្នុងគោលបំណង ពង្រីកកិច្ចសហប្រតិបត្តិការ អភិវឌ្ឍ ឲ្យកាន់តែទូលំទូលាយ ទៅគ្រប់វិស័យ ជាពិសេសគឺទំនាក៉ទំនងទ្វេភាគី។

គួរឲ្យដឹងដែរថា មុនពេលដែលរដ្ឋមន្ត្រីរូបនេះ បានមកដល់ទីក្រុងដាម៉ាស លោកក៏បានបំពេញទស្សនកិច្ច រួចទៅហើយ ទៅកាន់ប្រទេសរុស្សី និងប្រទេសលីបង់ និងព្រមទាំងបានពិភាក្សាសជាមួយនឹង មេដឹកនាំនៃប្រទេសរុស្សីនិងលីបង់ ផងដែរទៅលើបញ្ហាអន្តរជាតិ សំខាន់ៗជាច្រើន និងក៏ដូចជាបញ្ហា ទំនងទំនងទ្វេភាគី៕

ប្រែសម្រួល៖ស៊ុនលី

To Top