ព័ត៌មានអន្តរជាតិ

អតីត នាយករដ្ឋមន្ត្រីបារាំង លោក Phillipe បង្កើតបក្សនយោបាយថ្មី មួយ

បរទេស៖ ទីភ្នាក់ងារចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រី បារាំង លោក Edouard Phillipe ទើបតែបានប្រកាស បើកដំណើរការបក្ស នយោបាយថ្មីមួយ ដោយខ្លួនឯង។

លោក Phillipe កាលពីថ្ងៃសៅរ៍ម្សិលមិញ បាននិយាយថាបក្សថ្មី ដែលនឹងត្រូវដាក់ឈ្មោះថា Horizons ដែលមានអត្ថន័យថាបារាំង នឹងត្រូវសម្លឹងមើល ឲ្យបានឆ្ងាយជាពិសេស ពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រ នាពេលអនាគត ឬយ៉ាងហោចណាស់ ត្រឹមឆ្នាំ២០៥០ ដែលវាគឺជារឿងចាំបាច់ បំផុតសម្រាប់ កិច្ចការងារ អភិវឌ្ឍប្រទេស។

លោកបន្ត ដោយអំពាវនាវទៀតថា៖ សុំឲ្យមានការចូលរួម ពីសំណាក់អ្នកគាំទ្រ កាន់តែច្រើន ដើម្បីកសាងបក្សថ្មីមួយនេះ ដែលវានឹងក្លាយទៅជាជម្រើស ដ៏ល្អបំផុតសម្រាប់ប្រទេស ដែលយើងគ្រប់គ្នា ស្រលាញ់និងអាចសម្លឹង ឃើញពីអនាគតទាំងអស់គ្នា ហើយព្រមទាំងពង្រឹងអំណាច និងឥទ្ធិពល សម្រាប់ប្រទេស របស់យើងផងដែរ។

គួរឲ្យដឹងដែរថា Horizons នឹងអាចមានឈ្មោះ ជាបក្សសម្រាប់ឈរឈ្មោះ បោះឆ្នោត នៅឆ្នាំក្រោយ ហើយក្នុងនោះលោក Phillipe នឹងអាចប្រកួតប្រជែង តំណែងជាប្រធានាធិបតី នៅក្នុងឆ្នាំ២០២៧៕

ប្រែសម្រួល៖ស៊ុនលី

To Top