ព័ត៌មានអន្តរជាតិ

លេចលឺព័ត៌មានថា គណបក្សកំពុង កាន់អំណាចនៅថៃ អាចនឹងបន្ថែមបេក្ខជន នាយករដ្ឋមន្ត្រី២រូប បន្ថែមទៀត ពីលើលោក ប្រាយុទ្ធ ចាន់អូចា

បរទេស៖ គ្រប់កែវភ្នែកទាំងអស់ កំពុងសម្លឹងមើល ទៅលើគណបក្ស Palang Pracharath (PPRP) ដែលកំពុងកាន់អំណាច នៅក្នុងប្រទេសថៃ ដែលត្រូវបានគេរំពឹងថា នឹងតែងតាំង បេក្ខជននាយករដ្ឋមន្រ្តី ពីររូបបន្ថែមទៀត ដែលជាការគាំទ្រ នៅក្នុងការបោះឆ្នោត លើកក្រោយ ក្នុងករណី ដែលនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បេក្ខជនកំពូល មានឧបទ្ទវហេតុនយោបាយ ដែលធ្វើឱ្យភាពជានាយករដ្ឋមន្ត្រី របស់គាត់បាត់បង់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីមុន ការប្រេះឆាមួយ បានកើតឡើង រវាងបងប្អូនប្រុសទាំងពីរ ដែលកើតចេញពី ជួរប្រដាប់អាវុធនេះ គឺឧត្តមសេនីយ៍ប្រាយុទ្ធ និងឧបនាយករដ្ឋមន្ត្រីនិងប្រមុខគណបក្ស PPRP គឺលោកឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បន្ទាប់ពីការបណ្តេញលោក Thamant Prompow ចេញពីអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម។

លោក Thamanat ត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្ត្រី ដូចលោកស្រី Narumon Pinyosinwat ដែលត្រូវបានបណ្តេញចេញពីតំណែងជាអនុរដ្ឋមន្ត្រីក្រសួងការងារ ដែរ។

ការបណ្តេញចេញរបស់ពួកគេបានកើតឡើងបន្ទាប់ពីលោក Thamanat ត្រូវបានចោទប្រកាន់ពីបទរៀបចំផែនការផ្តួលរំលំឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ពីការកាន់អំណាចដោយបញ្ចុះបញ្ចូលសមាជិកសភាមួយចំនួននៅក្នុងគណបក្ស PPRP និងគណបក្សសម្ព័ន្ធតូចៗ ដើម្បីបោះឆ្នោតប្រឆាំងនឹងលោក ប្រាយុទ្ធ នៅក្នុងការសន្ទនា ដកសេចក្តីទុកចិត្តកាលពីខែមុន។

គណបក្ស កាន់អំណាច PPRP ក៏ត្រូវបានហ៊ុមព័ទ្ធដោយការប្រេះឆាក្នុងចំណោមបក្សពួកផងដែរ ខណៈដែលវរសេនីយ៍ Suchart Chantarachotikul អតីតប្រធានយុទ្ធសាស្ត្រនយោបាយសម្រាប់តំបន់ភាគខាងត្បូងនៃ PPRP បានប្រកាសថា គាត់នឹងចាកចេញពី PPRP រួមជាមួយក្រុមសមាជិកសភាភាគខាងត្បូងដើម្បីចូលរួមជាមួយគណបក្សថ្មីមួយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top