ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ អះអាងថា ឃ្លាំងស្ដុក សារធាតុអ៊ុយរ៉ានីញូម ចម្រាញ់ ២០ភាគរយ មានរហូតដល់ ១២០គីឡូ

តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ប្រធានអង្គការថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់ (AEOI) បានឲ្យដឹងថា ឃ្លាំងផ្ទុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រាញ់បាន ២០ ភាគរយរបស់ប្រទេសលោក មានលើសពី ១២០ គីឡូក្រាម។

លោក Mohammad Eslami ប្រធាន AEOI ត្រូវបានដកស្រង់សម្តីដោយលើកឡើងថា ទាក់ទងនឹងការផ្ទុកអ៊ុយរ៉ានីញ៉ូម ចម្រាញ់ ២០ ភាគរយ“ យើងមានលើសពី ១២០ គីឡូក្រាមហើយនៅក្នុងបញ្ហានេះ យើងកំពុងនាំមុខផែនការ” ។

យោងតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថា ជាផែនការសកម្មភាពរួមដ៏ទូលំទូលាយ (JCPOA)“ ប្រេងអ៊ុយរ៉ានីញ៉ូម ២០ ភាគរយ ត្រូវបានគេសន្មត់ថា នឹងផ្តល់ឱ្យរ៉េអាក់ទ័រទីក្រុងតេអេរ៉ង់ ប៉ុន្តែវាមិនត្រូវបានផ្តល់ឱ្យនោះទេ” ។

លោកបានបន្ថែមថា“ ប្រសិនបើយើង មិនបានចាប់ផ្តើមផលិតប្រេងឥន្ធនៈ នេះដោយខ្លួនឯងនោះទេ បញ្ហានេះបានក្លាយជាបញ្ហាមួយ របស់យើងនៅថ្ងៃនេះ” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។

ដំណើរការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ២០ ភាគរយត្រូវបានចាប់ផ្តើមជាផ្នែកមួយ នៃផែនការសកម្មភាពយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងទណ្ឌកម្មអាមេរិក ដែលត្រូវបានអនុម័តដោយសភាអ៊ីរ៉ង់ នៅខែធ្នូ ឆ្នាំ ២០២០ ។

យោងតាមច្បាប់របស់សភា AEOI គួរតែផលិតសារធាតុអ៊ុយរ៉ានីញ៉ូម ចំរុះ ២០ភាគរយ ចំនួន ១២០គីឡូក្រាម ក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការអនុវត្តផែនការសកម្មភាព ដែលបានចាប់ផ្តើមនៅថ្ងៃទី០៤ ខែមករា ឆ្នាំ ២០២១៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×