ព័ត៌មានអន្តរជាតិ

មេទ័ពចិន និងឥណ្ឌា ជួបប្រជុំគ្នា ដើម្បីកាត់បន្ថយ ភាពតានតឹង

បរទេស ៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ មេបញ្ជាយោធាកំពូល របស់ប្រទេសចិន និងប្រទេសឥណ្ឌា បានជួបពិភាក្សាគ្នាហើយ ក្នុងគោលបំនងកាត់បន្ថយ ភាពតានតឹង នៃការប្រឈមមុខគ្នា អស់រយៈពេលជាង១៧ខែ មកហើយដែលមានទាំងការប៉ះទង្គិច ដល់ថ្នាក់បាត់បង់ជីវិតផងដែរ។

អ្នកនាំពាក្យ របស់កងកម្លាំងយោធា របស់ប្រទេសឥណ្ឌា លោក Sudhir Chamoli បានបញ្ជាក់ថា មេបញ្ជាការទាំងពីរ បានជួបគ្នា កាលពីថ្ងៃអាទិត្យ នៅក្នុងទីតាំងរបស់ កងទ័ពចិនស្ថិតនៅក្នុងតំបន់ Ladakh ហើយព័ត៌មានលំអិតភ្លាមៗ គឺមិនត្រូវបានប្រកាស នៅឡើយទេ។

ដោយឡែកសេចក្តីថ្លែង ការណ៍ខាងចិនវិញ នៅថ្ងៃចន្ទនេះបានបញ្ជាក់ថា ភាគីខាងឥណ្ឌាមកដល់ ពេលនេះនៅតែបន្តប្រកាន់ភ្ជាប់ នូវការទាមទារ ដែលមិនសមហេតុផល និងគ្មានភាពច្បាស់លាស់ ដោយបញ្ជាក់បន្ថែមវាបានធ្វើឲ្យកិច្ច ពិភាក្សាចរចាគ្នា កាន់តែមានភាពលំបាកឡើង បន្ថែមទៀត។

ផ្ទាំងពាណិជ្ជកម្ម

រំលឹកដែរថា ចាប់តាំងតែពីខែកុម្ភៈមកប្រទេសឥណ្ឌា និងប្រទេសចិន បានសម្រេចដក ទ័ពចេញ ពីទាំងសងខាងទាំងព្រំដែន ភាគខាងជើងនិងភាគខាងត្បូង ប៉ុន្តែកម្លាំងយោធាបន្ថែម នៅតែមានវត្តមាន នៅក្បែរទៅនឹងព្រំដែន នៅឡើយដែលពួកគេអះអាងថា ជាផ្នែកមួយនៃការដាក់ពង្រាយ កងទ័ពប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×