ព័ត៌មានអន្តរជាតិ

Bangkok Post៖ ភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងអ្នកនយោបាយ ដែលមានអំណាចបំផុត របស់ប្រទេសថៃទាំងពីរ នឹងគ្នាអាចនឹងឈានដល់ ចំណុចកំពូល

បរទេស៖ ភាពតានតឹងកាន់តែខ្លាំងឡើង ៗ រវាងអ្នកនយោបាយ ដែលមានអំណាចបំផុត របស់ប្រទេសទាំងពីរ និងអតីតបងប្អូន ប្រដាប់អាវុធនឹងគ្នា អាចនឹងឈានដល់ចំណុចកំពូល។ ទំនាក់ទំនងភាតរភាព ដែលចងភ្ជាប់នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា និងឧបនាយករដ្ឋមន្ត្រី គឺឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវ៉ុន បានឈរនៅក្នុងការសាកល្បងពេលវេលា។ ទោះយ៉ាងណាក៏ដោយ ដោយសារការវិវត្ត នយោបាយនាពេលថ្មីៗនេះ ចំណងនេះអាចប្រឈមមុខនឹង ការសាកល្បង ធំបំផុតរបស់ខ្លួន។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ឧត្តមសេនីយ៍ប្រាយុទ្ធ បានជឿជាក់លើឧត្តមសេនីយ៍ប្រាវីត ដែលជាសមមិត្តជាន់ខ្ពស់បំផុតរបស់គាត់ នៅក្នុងក្រុមយោធា Burapha Phayak ដែលគាត់តែងតែមានកិត្តិយសខ្ពស់បំផុត។

ជោគជ័យជាច្រើននៃរដ្ឋប្រហារឆ្នាំ ២០១៤ ដែលបានផ្តួលរំលំរដ្ឋបាលដឹកនាំដោយគណបក្សភឿថៃ គឺធ្លាក់ទៅលើលោកឧត្តមសេនីយ៍ប្រាវីត, ឧត្តមសេនីយ៍ប្រាយុទ្ធ, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Anupong Paojinda និងឥស្សរជនផ្សេងទៀតរបស់ក្រុមយោធា Burapha Phayak ។ ពួកគេត្រូវបានគេសរសើរថា បានធ្វើការនៅពីក្រោយឆាកដើម្បីបង្កើតរដ្ឋាភិបាលដែលមានឧត្តមសេនីយ៍ប្រាយុទ្ធជានាយករដ្ឋមន្ត្រី។

«បងប្អូន» ទាំងបី បានកាន់កាប់តំណែងកំពូលនៅក្នុងច្រករបៀងនៃអំណាច។ យោងតាមប្រភពមួយគឺបានឱ្យដឹងថា នៅពេលដែលលោកឧត្តមសេនីយ៍ប្រាវីតនិយាយ គឺលោកឧត្តមសេនីយ៍ប្រាយុទ្ធតែងតែស្តាប់ជានិច្ច។ លោកឧត្តមសេនីយ៍ប្រាវីត យល់ឃើញថា កិច្ចការនយោបាយ និងជម្លោះ ត្រូវបានយកចិត្តទុកដាក់និងរក្សាការគោរពចំពោះអ្នកនយោបាយនៅក្នុងគណបក្ស Palang Pracharath Party (PPRP) ដែលជាបក្សកំពុងដឹកនាំ ដែលអនុញ្ញាតឱ្យឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូចា ដើម្បីដឹកនាំរដ្ឋាភិបាល។

ទោះយ៉ាងណា “ស្ថានភាពមិនហ្នឹងនរ” របស់ឧត្តមសេនីយ៍ប្រាយុទ្ធ អាចកំពុងបង្ហាញសញ្ញានៃការបាក់បែក បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃរូបនេះ បានរំខានទៅដល់ឧត្តមសេនីយ៍ប្រាវីត ដែលមិនមែនតែម្តងទេ ប៉ុន្តែពីរដងរួចទៅហើយ។ ទោះបីជាបុរសទាំងពីរបានបដិសេធយ៉ាងដាច់អហង្ការពីទំនាស់ក៏ដោយ ក៏អ្នកសង្កេតការណ៍ម្នាក់បានកត់សម្គាល់ពីការបណ្តេញលោក Thamanat Prompow កាលពីខែមុន ពីតំណែងជាអនុរដ្ឋមន្រ្តីក្រសួងកសិកម្ម គឺប្រហែលជាបានបន្សល់ទុកនូវ ស្នាមប្រេះ ដែលអាចមើលឃើញដំបូងនៅក្នុងទំនាក់ទំនងរបស់ពួកគេ (លោកឧត្តមសេនីយ៍ ប្រាយុទ្ធ និង ឧត្តមសេនីយ៍ ប្រាវីត វង់ស៊ូវុន)៕

ប្រែសម្រួលៈ ណៃ តុលា

To Top