ព័ត៌មានអន្តរជាតិ

អាមេរិក​ និងអ៊ីស្រាអែល បង្កើតក្រុមការងារចម្រុះ ដើម្បីប្រយុទ្ធនឹង កម្មវិធីមេរោគកុំព្យូទ័រ

បរទេស ៖ ក្រសួងរតនាគារ សហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃអាទិត្យថា ដំណើរអភិវឌ្ឍន៍បង្កើតកងកម្លាំងការងារចម្រុះ ជាមួយក្រសួងហិរញ្ញវត្ថុ របស់ប្រទេសអ៊ីស្រាអែល ដើម្បីប្រយុទ្ធប្រឆាំងការ វាយប្រហារដោយកម្មវិធីមេរោគកុំព្យួទ័រ និងពង្រឹងសន្តិសុខ អ៊ីនធឺណេត អន្តរជាតិ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយថា ខ្លួននិងក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល បានបង្កើតភាព ជាដៃគូ ដើម្បីការពារហេដ្ឋារចនា សម្ព័ន្ធហិរញ្ញវត្ថុសំខាន់ៗ និងពង្រីកសហប្រតិបត្តិការអន្តរជាតិ ដើម្បីទប់ទល់នឹងការគម្រាម កំហែងពីកម្មវិធី មេរោគកុំព្យូទ័រ ។

ផ្ទាំងពាណិជ្ជកម្ម

តាមសេចក្តីរាយការណ៍ កងកម្លាំងការងារនេះ នឹងធ្វើការងារ អភិវឌ្ឍអនុស្សរណៈយោគយល់គ្នា ក្នុងកិច្ចគាំទ្រ ដល់ការចែករំលែងព័ត៌មានគ្នា ពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ ដែលរួមមានទាំងនិយតកម្ម សន្តិសុខអ៊ីនធឺណេត និងការស៊ើបអង្កេតសម្ងាត់ ចំពោះការគម្រាមកំហែង ។

អនុស្សរណៈយោគយល់គ្នានោះ ក៏នឹងផ្តល់ឲ្យនូវការបណ្ដុះបណ្ដាល បុគ្គលិក ការចុះកម្មសិក្សា និងសកម្មភាពកសាង សមត្ថភាពនានា ដូចជា ការហាត់សមសន្តិសុខ អ៊ីនធឺណេត ឆ្លងព្រំដែនជាដើម ៕ ប្រែសម្រួល៖ប៉ាង កុង

To Top
×